ខេត្តត្បូងឃ្មុំ៖ ថ្ងៃពុធ ទី២៣ ខែកក្កដា ឆ្នាំ២០២៥ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមានលោក ងន សុខជា, លោក ណុប គុជ និងលោក ហុង គុណ បានចុះសិក្សាដោះស្រាយវិវាទជូនប្រជាពលរដ្ឋដល់មូលដ្ឋាន លើសំណុំរឿងវិវាទគ្រួសារ ដែលមានទីតាំងស្ថិតនៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។