ថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២៥ ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក., ឯកឧត្ដម មាស សុកែវ សមាជិក អ.ដ.ក. អមដោយ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក លី សុភាព និងលោកស្រី ណុប ចាន់លក្ខិណា ព្រមទាំងលោក ឡុច ចន្ថា មន្ត្រីនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាជួលដី និងផ្ទះ មួយករណីដោយជោគជ័យ។