អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. និង មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម បានសហការរៀបចំសិក្ខាសាលាស្តីពី “ការដោះស្រាយវិវាទពាណិជ្ជកម្ម ប្រកបដោយប្រសិទ្ធភាព តាមរយៈយន្តការសន្ធានកម្ម”


 

អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. និង មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម បានសហការរៀបចំសិក្ខាសាលាស្តីពី “ការដោះស្រាយវិវាទពាណិជ្ជកម្ម ប្រកបដោយប្រសិទ្ធភាព តាមរយៈយន្តការសន្ធានកម្ម”

-----------------------------

ថ្ងៃព្រហស្បតិ៍ ១ កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក., ឯកឧត្តម យ៉ម ផារ៉ូត អគ្គលេខាធិការនៃ អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី “ការដោះស្រាយវិវាទពាណិជ្ជកម្ម ប្រកបដោយប្រសិទ្ធភាព តាមរយៈយន្តការសន្ធានកម្ម”។

សិក្ខាសាលានេះត្រូវបានរៀបចំឡេីង​ ក្នុងគោលបំណងដេីម្បីពង្រឹង និងលើកកម្ពស់សមត្ថភាពមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. លេីជំនាញដោះស្រាយវិវាទពាណិជ្ជកម្ម​។

ការៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពនេះ​ ត្រូវបានធ្វេីឡេីងក្រោមកិច្ចសហការរវាង អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. និងមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ក្នុងក្របខ័ណ្ឌ​នៃការអនុវត្តអនុស្សរណ:នៃការយោគយល់គ្នារវាងស្ថាប័នទាំងពីរ។

 


ព័ត៌មាន ថ្មីៗ

...

វិវាទពាក់ព័ន្ធនឹងការបែងចែកទ្រព្យ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)

...

នៅថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥ តាមការណែនាំរបស់ ឯកឧត្តម យ៉ម ផារ៉ូត អគ្គលេខាធិការនៃ អ.ដ.ក., ឯកឧត្តម សុខ បូរ៉ា អគ្គលេខាធិការរងនៃ អ.ដ.ក. បានអញ្ជើញជួបប្រជុំធ្វើការណែនាំអំពីរបៀបរបបការងារនៃការមកបំពេញកម្មសិក្សានៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដល់សិស្សមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ជំនាន់ទី២ ដែលកំពុងទទួលការបណ្តុះបណ្តាលលេីជំនាញដោះស្រាយវិវាទ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និងរដ្ឋបាលខេត្តកណ្តាល បានសហការគ្នាដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការ ជូនប្រជាពលរដ្ឋរស់នៅស្រុកកៀនស្វាយ ខេត្តកណ្តាល

...

វិវាទពាក់ព័ន្ធនឹងការលក់ទិញអចលនទ្រព្យ (ដី) ចំនួន ២ ករណី ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ក្នុងពេលតែមួយ

...

មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះដោះស្រាយបញ្ចប់វិវាទដោយជោគជ័យនូវវិវាទពាក់ព័ន្ធនឹងមរតក ជូនប្រជាពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប

...

ឯកឧត្តម ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក. បានដឹកនាំក្រុមការងារ អ.ដ.ក. ចុះដោះស្រាយបញ្ចប់វិវាទដោយជោគជ័យលើវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ ចំនួន ៣ ករណី ជូនប្រជាពលរដ្ឋរស់នៅខេត្តរតនគិរី