ខេត្តព្រៃវែង៖ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ដោយមានការស្នើសុំពីគូភាគី និងដោយទទួលបានកិច្ចសហការល្អពីអាជ្ញាធរមូលដ្ឋាន, លោកជំទាវ ចាន់ សុធាវី អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាសមាជិក អ.ដ.ក. អមដោយ មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោកស្រី សន សូនី និងលោក ងន សុខជា បានចុះជួបប្រជុំជាមួយអាជ្ញាធរមូលដ្ឋានដើម្បីធ្វើការដោះស្រាយវិវាទជូនដល់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងវិវាទដីធ្លី មួយកន្លែង ស្ថិតនៅឃុំព្រែកអន្ទះ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។