នារសៀល ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦, ដោយបដិបត្តិតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក., ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃ អ.ដ.ក. និងថ្នាក់ដឹកនាំនៃ អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. បានដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពនៃចំណាត់ការសំណុំរឿងក្នុងក្របខណ្ឌនៃ អ.ដ.ក. ជាមួយមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក.។