អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. និងអង្គការ UNDP ប្រចាំកម្ពុជា បានសហការរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោល ដល់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក.
អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. និងអង្គការ UNDP ប្រចាំកម្ពុជា បានសហការរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោល ដល់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក.
================
នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម កេីត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. បានសហការជាមួយអង្គការ UNDP ប្រចាំកម្ពុជា រៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោល ដល់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ក្រោមអធិបតីភាព ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃ អ.ដ.ក. និង លោក ញាន សុមុន្និន្ទ ជំនាញការជាន់ខ្ពស់របស់ UNDP ប្រចាំកម្ពុជា។
វគ្គបណ្តុះបណ្ដាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ពង្រឹងសមត្ថភាពដល់មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទជំនាន់ទី២ និងទី៣ ឱ្យក្លាយជាគ្រូបង្គោលលើជំនាញសម្រុះសម្រួលដោះស្រាយវិវាទ ដើម្បីមានលក្ខណៈសម្បត្តិឆ្លើយតបតាមតម្រូវការបណ្តុះបណ្តាលបន្ត នៅក្នុងក្របខ័ណ្ឌនៃ អ.ដ.ក.។







