អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានរៀបចំឱ្យមាន វេទិកាសាធារណៈស្ដីពី "បេសកកម្មរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ"​ នៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ----------------------------------- ខេត្តស្ទឹងត្រែង៖ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ដោយបានទទួលការចាត់តាំងពី ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក., ឯកឧត្តម លាវ ពិសិដ្ឋ អគ្គលេខាធិការរងនៃ អ.ដ.ក. បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈស្ដីពី "បេសកកម្មរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ"​ ដែលបានសហការរៀបចំឡើងដោយអង្គការ អុកហ្វាម កម្ពុជា​។ វេទិកាសាធារណៈដែលបានរៀបចំឡើងនាថ្ងៃនេះ បានប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកបុរីអូរស្វាយសែនជ័យ ខេត្ដស្ទឹងត្រែង និងដោយមានការអញ្ជើញចូលរួមពី លោកស្រី បួរ ខាំតង ប្រធានក្រុមប្រឹក្សាស្រុកបុរីអូរស្វាយសែនជ័យ, លោក​ ឌី ចាន់សភា អភិបាលរងនៃគណៈអភិបាលស្រុកបុរីអូរស្វាយសែនជ័យ,​ លោកស្រី​ ម៉ាន​ អាស៊ីសាស់​ អ្នកសម្របសម្រួលកម្មវិធីនៃអង្គការ​ អុកហ្វាម និងលោក អែម ប៊ុន្នី ប្រធានការិយាល័យតំណាង អ.ដ.ក.ប្រចាំខេត្តស្ទឹងត្រែង ព្រមជាមួយអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ និងក្រុង រួមទាំងប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងមូលដ្ឋាន ដែលមានចំនួនសរុបប្រមាណ ១២០រូប។ វេទិកាសាធារណៈនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង​ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹង​ អំពីបេសកកម្ម​ និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការក្នុងក្របខ័ណ្ឌ​នៃ អ.ដ.ក. ជូនដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នងមូលដ្ឋាន។បន្ថែមពីនេះទៅទៀតក៏មានការចូលចោទជាសំណួរជាច្រើននៅក្នុងអង្គវេទិការសាធារណៈ ពីសំណាក់មន្ត្រី និងប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្សផងដែរ។ នៅក្នុងដំណើរការនៃវេទិកាសាធារណៈនេះ លោក លោកស្រី ដែលជាមន្ត្រីរាជការនៃអង្គភាពនានាក្នុងស្រុកបុរីអូរស្វាយសែនជ័យ និងប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្សដែលបានចូលរួម បានលើកឡើងអំពីចម្ងល់ពាក់ព័ន្ធនឹងការដោះស្រាយវិវាទក្នុងក្របខ័ណ្ឌ អ.ដ.ក. និងបានលើកឡើងពីបញ្ហានៃវិវាទរបស់ខ្លួនយ៉ាងផុលផុស ប្រកបដោយបរិយាកាសស្និទ្ធស្នាលបំផុត។

នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ដោយទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក., អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចសិក្សារបស់ គណៈប្រតិភូ និងនិស្សិតនៃសាកលវិទ្យាល័យ ប៊ែលធី​ អន្តរជាតិ នៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ចំនួនប្រមាណ​ ២០០​ នាក់។

ដំណើរទស្សនកិច្ចសិក្សានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងឱ្យនិស្សិតដែលកំពុងសិក្សាក្នុងមហាវិទ្យាល័យសេដ្ឋកិច្ច និងមហាវិទ្យាល័យច្បាប់ នៃសាកលវិទ្យាល័យ ប៊ែលធី​អន្តរជាតិ បានសិក្សាឈ្វែងយល់បន្ថែមអំពី បេសកកម្ម និងនីតិវិធីដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលជាស្ថាប័នជាតិថ្មីមួយ និងជាយន្តការបំពេញបន្ថែមឱ្យប្រព័ន្ធដោះស្រាយវិវាទបច្ចុប្បន្ននៅកម្ពុជា។

ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ​ដែរ​ ក្រៅពីបានស្តាប់នូវបទបង្ហាញអំពីស្ថាប័ន​ អ.ដ.ក.​ ដោយតំណាងនៃអគ្គលេខាធិការដ្ឋាននៃ​ អ.ដ.ក.​ និស្សិត​ទាំងអស់ក៏បានទស្សនាស្វែងយល់ពីកិច្ចដំណេីរការសម្រុះសម្រួលវិវាទនៅទីតាំងផ្ទាល់ផងដែរ។

ព័ត៌មាន ថ្មីៗ

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានរៀបចំឱ្យមាន វេទិកាសាធារណៈស្ដីពី "បេសកកម្មរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ"​ នៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

...

អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. និងអង្គការ UNDP ប្រចាំកម្ពុជា​ បានសហការរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោល ដល់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក.

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និង និយ័តករបរធនបាលកិច្ច (ន.ប.ធ) បា​​​​​នចុះ​​អនុស្សរណៈ​នៃ​ការយោគយល់គ្នា (M​O​U​)​​​​​ ស្តីពីកិច្ចសហប្រតិបត្តិការ​ក្នុងការ​សម្រុះ​សម្រួ​ល​ដោះស្រាយវិវាទក្នុងវិស័យ​បរធន​បាល​កិ​ច្ច​។

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ជំនាញសម្រុះសម្រួលដោះស្រាយវិវាទ វគ្គ២ ជូនដល់និយ័តករសន្តិសុខសង្គម ដែលមានរយៈពេល ៣ ថ្ងៃ។

...

ខេត្តបាត់ដំបង÷ នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ តាមការចាត់តាំងរបស់ ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃ អ.ដ.ក., ឯកឧត្តម សុខ បូរ៉ា អគ្គលេខាធិការរងនៃ អ.ដ.ក. បានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយអំពីបេសកកម្មរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដល់អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ នរគបាលប៉ុស្តិរដ្ឋបាល និងការិយាល័យជំនាញក្នុងស្រុកសង្កែ នៃខេត្តបាត់ដំបង សរុបប្រមាណ ៨០នាក់។