ថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២៥ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក ចេង រស្មីសេរីវង្ស, លោក ប៊ុន ទី និងលោក ម៉ែន ផាន់ណា បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណីដោយជោគជ័យ របស់ប្រជាពលរដ្ឋរស់នៅខេត្តកំពង់ចាម។