អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទក្រៅប្រព័ន្ធតុលាការបានរៀបចំដំណើរការនៃការសម្ភាសជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ជំនាន់ទី២ នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ដំណាក់កាលទី១

អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទក្រៅប្រព័ន្ធតុលាការបានរៀបចំដំណើរការនៃការសម្ភាសជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ជំនាន់ទី២ នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ដំណាក់កាលទី១

---------------

ថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានរៀបចំដំណើរការ​សម្ភាសជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ជំនាន់ទី២ នៃ អ.ដ.ក. ដំណាក់កាលទី១​ ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន អនុប្រធានប្រចាំការនៃ អ.ដ.ក. និងជាប្រធានគណៈកម្មការចំពោះកិច្ច ដែលប្រព្រឹត្តធ្វើនៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា​ ។

កិច្ចដំណើការនៃការសម្ភាសជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ជំនាន់ទី២ នៃ អ.ដ.ក. ត្រូវបានធ្វើឡើងចំពោះបេក្ខជនដែលបានដាក់ពាក្យស្នើសុំចូលជាមន្ត្រីជាប់កិច្ចសន្យានៃ អ.ដ.ក. ចំនួន ២២១ រូប លើវិញ្ញាសារសួរផ្ទាល់មាត់ ពាក់ព័ន្ធនីតិរដ្ឋធម្មនុញ្ញ, នីតិរដ្ឋប្បវេណី, នីតិរដ្ឋបាលសាធារណៈ, អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងយន្តការដោះស្រាយវិវាទនៅកម្ពុជា។

បេក្ខជនដែលបានជាប់ក្នុងការសម្ភាសដំណាក់កាលទី១ នេះ នឹងត្រូវឆ្លងកាត់ការសម្ភាស នៅដំណាក់កាលទី ២ ដែលនឹងដឹកនាំផ្ទាល់ដោយ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

ព័ត៌មាន ថ្មីៗ

...

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

...

អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី”ការរៀបចំកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទក្នុងក្របខណ្ឌនៃ អ.ដ.ក.” ជូនដល់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក.

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានជួបប្រជុំដើម្បីពិនិត្យ និងពិភាក្សាលេីការរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពីជំនាញសម្រុះសម្រួលដោះស្រាយវិវាទ ដល់មន្ត្រីនៃរដ្ឋបាលក្រុង ស្រុក ក្នុងខេត្តកំពង់ឆ្នាំង

...

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. បានអញ្ជើញជួ​បប្រជុំជាមួយតំណាងកម្មវិធី​ UNDP ប្រចាំកម្ពុជា ដើម្បីជួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការពង្រឹង និងលើកកម្ពស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា

...

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាទិញ-លក់អចលនទ្រព្យមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

...

វិវាទពាក់ព័ន្ធនឹងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ