មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះដោះស្រាយបញ្ចប់វិវាទដោយជោគជ័យនូវវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន

មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះដោះស្រាយបញ្ចប់វិវាទដោយជោគជ័យនូវវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន

————————————

ខេត្តកំពត÷ ថ្ងៃពុធ ទី២៨ ខែឧសភា ឆ្នាំ២០២៥ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក វ៉ាន់ ប៊ុនថន និងលោក ជ្រិន បូឡី បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ ដោយជោគជ័យ ជូនប្រជាពលរដ្ឋដល់មូលដ្ឋានរស់នៅសង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត។ ករណីវិវាទនេះ ត្រូវបានភាគីម្ខាង ដាក់ពាក្យមក អ.ដ.ក. នៅអំឡុងខែមេសា ឆ្នាំ២០២៥ ដើម្បីធ្វើការសម្រុះសម្រួលស្វែងរកដំណោះស្រាយដោយសន្តិវិធី។

ដោយមានការស្នើសុំពីគូភាគី និងកិច្ចសហការល្អពីអាជ្ញាធរមូលដ្ឋាន មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះដោះស្រាយសំណុំរឿងវិវាទនេះជូនប្រជាពលរដ្ឋដល់មូលដ្ឋានផ្ទាល់ និងបានប្រើប្រាស់ទីតាំងសាលាសង្កាត់ ដើម្បីសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទ។

អ.ដ.ក. បានពិនិត្យ សិក្សា ស្រាវជ្រាវដោយយកចិត្តទុកដាក់ និងដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី និងដោយឆាប់រហ័ស។ គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានមកផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទនៅ អ.ដ.ក. ដែលតាមច្បាប់ កំណត់ហេតុនេះមានតម្លៃអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ។

ព័ត៌មាន ថ្មីៗ

...

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

...

អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី”ការរៀបចំកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទក្នុងក្របខណ្ឌនៃ អ.ដ.ក.” ជូនដល់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក.

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានជួបប្រជុំដើម្បីពិនិត្យ និងពិភាក្សាលេីការរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពីជំនាញសម្រុះសម្រួលដោះស្រាយវិវាទ ដល់មន្ត្រីនៃរដ្ឋបាលក្រុង ស្រុក ក្នុងខេត្តកំពង់ឆ្នាំង

...

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. បានអញ្ជើញជួ​បប្រជុំជាមួយតំណាងកម្មវិធី​ UNDP ប្រចាំកម្ពុជា ដើម្បីជួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការពង្រឹង និងលើកកម្ពស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា

...

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាទិញ-លក់អចលនទ្រព្យមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

...

វិវាទពាក់ព័ន្ធនឹងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ