នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ដោយមានការស្នើសុំពីគូភាគី និងដោយទទួលបានកិច្ចសហការល្អពីអាជ្ញាធរមូលដ្ឋាន, ឯកឧត្តម មាស សុកែវ សមាជិក អ.ដ.ក. អមដោយ មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក ណុប គុជ និងលោក វ៉ាន់ ប៊ុនថន បានចុះធ្វើការសម្រុះសម្រួលដោះស្រាយវិវាទជូនដល់ប្រជាពលរដ្ឋ ១១៥ គ្រួសារ ពាក់ព័ន្ធវិវាទដីធ្លី មួយកន្លែង ស្ថិតនៅស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ។