វិវាទពាក់ព័ន្ធនឹងមត៌កមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)
វិវាទពាក់ព័ន្ធនឹងមត៌កមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)
————————————
ថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក., ឯកឧត្ដម មាស សុកែវ សមាជិក អ.ដ.ក. អមដោយ មន្រ្តីសម្រុះ
សម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. លោក ហួរ សុវឌ្ឍនា បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទពាក់ព័ន្ធនឹងមត៌កមួយករណីបានដោយជោគជ័យ។
សំណុំរឿងវិវាទនេះ កើតចេញពីការបែងចែកនូវមត៌ក ដែលមានទីតាំងស្ថិតនៅស្រុកកងមាស ខេត្តកំពង់ចាម។ ដោយកន្លងមក គូភាគីបានព្យាយាមស្វែងរកដំណោះស្រាយវិវាទនោះ ប៉ុន្តែនៅតែមិនទទួលបានជោគជ័យ។ ក្រោយមក ករណីវិវាទខាងលើ ត្រូវបានភាគីម្ខាងដាក់ពាក្យមក អ.ដ.ក. នៅអំឡុងខែកក្កដា ដើម្បីស្នើសុំសម្រុះសម្រួលស្វែងរកដំណោះ
ស្រាយដោយសន្តិវិធី។
អ.ដ.ក. បានពិនិត្យ សិក្សា ស្រាវជ្រាវដោយយកចិត្តទុកដាក់ និងបានដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី និងដោយឆាប់រហ័ស។
គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលផ្អែកតាមច្បាប់ កំណត់ហេតុនេះមានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការដែរ។