ខេត្តកណ្ដាល ៖ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមានលោក សូ សុខហុង និងលោក នាង សុវត្ថារ៉ា បានចុះធ្វើការសិក្សាដោះស្រាយវិវាទជូនប្រជាពលរដ្ឋដល់មូលដ្ឋាន លើសំណុំរឿងដែលពាក់ព័ន្ធនឹងវិវាទដីធ្លី ដែលបានធ្វើឡើងនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល។

សូមគូសបញ្ជាក់ថា ផ្អែកតាមបទប្បញ្ញត្តិរបស់ អ.ដ.ក. មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ឬក្រុមការងារសម្រុះសម្រួលដោះស្រាយវិវាទមានសិទ្ធិស្នើសុំកិច្ចសហការពីស្ថាប័ន ឬអាជ្ញាធរពាក់ព័ន្ធ ដើម្បីដោះស្រាយសំណុំរឿងវិវាទនៅក្នុងក្របខ័ណ្ឌ អ.ដ.ក.។