អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានសហការជាមួយបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា រៀបចំកម្មវិធីបើកវគ្គបណ្តុះបណ្តាល សម្រាប់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

      ថ្ងៃព្រហស្បតិ៍ ១២ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោយមានកិច្ចសហការជាមួយបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានរៀបចំកម្មវិធីបើកវគ្គបណ្តុះបណ្តាល សម្រាប់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្រោមអធិបតីភាព ឯកឧត្តម ជិន ម៉ាលីន អនុប្រធានប្រចាំការនៃ អ.ដ.ក. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិកនៃ អ.ដ.ក., ឯកឧត្តមបណ្ឌិតរដ្ឋ ឈន ព្រលឹង ប្រធានបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា, ថ្នាក់ដឹកនាំនៃបណ្ឌិតសភាភូមិន្ទយុតិ្តធម៌កម្ពុជា ព្រមទាំងមានការចូលរួមពីមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ទាំង ៩០ រូបផងដែរ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម យ៉ម ផារ៉ូត អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អ.ដ.ក. បានឡើងអានរបាយការណ៍សង្ខេបអំពីដំណើរការជ្រើសរើស មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. និងកម្មវិធីបណ្តុះបណ្តាលសម្រាប់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ។ តាមការគូសបញ្ជាក់ពីឯកឧត្តមអគ្គលេខាធិការ, អ.ដ.ក. បានប្រកាសជ្រើសរើសមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ពីក្នុងចំណោមបុគ្គលដែលមានគុណវុឌ្ឍិខ្ពស់ មកបម្រើការងារក្នុងក្របខ័ណ្ឌ អ.ដ.ក. ហើយ តាមរយៈការប្រកាសជ្រើសរើសនេះ អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក បានទទួលពាក្យស្នើសុំពីបេក្ខជនរហូតដល់ចំនួន ២៣៥ រូប (ស្រ្តី ៦១ រូប)។ តាមរយៈការពិនិត្យ និងជ្រើសរើសយ៉ាងម៉ត់ចត់, អ.ដ.ក បានសម្រេចជ្រើសរើសមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ចំនួន ៣០ រូប និងមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទស្ម័គ្រចិត្ត ចំនួន ៦០ រូប សរុបចំនួន ៩០ រូប។ មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទដែលត្រូវបានជ្រើសរើសនេះ ត្រូវទទួលការបណ្តុះបណ្តាលជំនាញដោះស្រាយវិវាទ មុននឹងអាចចុះប្រតិបតិ្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ។ បន្ទាប់មក ឯកឧត្តម ជិន ម៉ាលីន អនុប្រធានប្រចាំការនៃ អ.ដ.ក. បានមានប្រសាសន៍លើកទ្បើងអំពីទិសដៅកែទម្រង់ប្រព័ន្ធយុតិ្តធម៌របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ និងអំពីសាវតា និងគោលបំណងសំខាន់ៗ នៃការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ ទន្ទឹមនេះ ឯកឧត្តម ក៏បានគូសរំលេចអំពីសារៈសំខាន់នៃការបណ្តុះបណ្តាលនេះ សម្រាប់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ដែលជាបុរេលក្ខខណ្ឌមួយដ៏ចាំបាច់ដើម្បីអាចទទួលបាននីតិសម្បទាពី អ.ដ.ក.។ បន្ថែមពីនេះ ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថា មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ មានតួនាទីដ៏សំខាន់ក្នុងយន្តការសម្រុះសម្រួលដោះស្រាយវិវាទក្នុងក្របខ័ណ្ឌ អ.ដ.ក. ក្នុងនាមជាភ្នាក់ងារ ឬជាប្រតិបត្តិករដែលត្រូវចុះទៅពន្លត់ភ្លើងនៃវិវាទដែលកើតទ្បើងនៅមូលដ្ឋាន។ ជាចុងក្រោយ ឯកឧត្តម ជិន ម៉ាលីន បានផ្តាំផ្ញើជូនដល់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទទាំងអស់ ត្រូវចូលរួមវគ្គបណ្តុះបណ្តាលនេះឱ្យបានខ្ជាប់ខ្ជួនតាមកម្មវិធីសិក្សារបស់សាលា និងសូមប្រឹងប្រែងយកចិត្តទុកដាក់សិក្សាស្វែងយល់នូវរាល់បទឧទ្ទេសនាម ឬបទបង្ហាញរបស់គ្រូឧទ្ទេសទាំងអស់ទាក់ទងនឹងជំនាញនៃការសម្រុះសម្រួលផ្សះផ្សាវិវាទដើម្បីអាចយកទៅអនុវត្តជាក់ស្តែងក្នុងការសម្រុះសម្រួលដោះស្រាយវិវាទបានដោយត្រឹមត្រូវ និងប្រសិទ្ធភាព។

ព័ត៌មាន ថ្មីៗ

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានរៀបចំឱ្យមាន វេទិកាសាធារណៈស្ដីពី "បេសកកម្មរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ"​ នៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានរៀបចំឱ្យមាន វេទិកាសាធារណៈស្ដីពី "បេសកកម្មរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ"​ នៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ----------------------------------- ខេត្តស្ទឹងត្រែង៖ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ដោយបានទទួលការចាត់តាំងពី ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក., ឯកឧត្តម លាវ ពិសិដ្ឋ អគ្គលេខាធិការរងនៃ អ.ដ.ក. បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈស្ដីពី "បេសកកម្មរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ"​ ដែលបានសហការរៀបចំឡើងដោយអង្គការ អុកហ្វាម កម្ពុជា​។ វេទិកាសាធារណៈដែលបានរៀបចំឡើងនាថ្ងៃនេះ បានប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកបុរីអូរស្វាយសែនជ័យ ខេត្ដស្ទឹងត្រែង និងដោយមានការអញ្ជើញចូលរួមពី លោកស្រី បួរ ខាំតង ប្រធានក្រុមប្រឹក្សាស្រុកបុរីអូរស្វាយសែនជ័យ, លោក​ ឌី ចាន់សភា អភិបាលរងនៃគណៈអភិបាលស្រុកបុរីអូរស្វាយសែនជ័យ,​ លោកស្រី​ ម៉ាន​ អាស៊ីសាស់​ អ្នកសម្របសម្រួលកម្មវិធីនៃអង្គការ​ អុកហ្វាម និងលោក អែម ប៊ុន្នី ប្រធានការិយាល័យតំណាង អ.ដ.ក.ប្រចាំខេត្តស្ទឹងត្រែង ព្រមជាមួយអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ និងក្រុង រួមទាំងប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងមូលដ្ឋាន ដែលមានចំនួនសរុបប្រមាណ ១២០រូប។ វេទិកាសាធារណៈនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង​ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹង​ អំពីបេសកកម្ម​ និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការក្នុងក្របខ័ណ្ឌ​នៃ អ.ដ.ក. ជូនដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នងមូលដ្ឋាន។បន្ថែមពីនេះទៅទៀតក៏មានការចូលចោទជាសំណួរជាច្រើននៅក្នុងអង្គវេទិការសាធារណៈ ពីសំណាក់មន្ត្រី និងប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្សផងដែរ។ នៅក្នុងដំណើរការនៃវេទិកាសាធារណៈនេះ លោក លោកស្រី ដែលជាមន្ត្រីរាជការនៃអង្គភាពនានាក្នុងស្រុកបុរីអូរស្វាយសែនជ័យ និងប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្សដែលបានចូលរួម បានលើកឡើងអំពីចម្ងល់ពាក់ព័ន្ធនឹងការដោះស្រាយវិវាទក្នុងក្របខ័ណ្ឌ អ.ដ.ក. និងបានលើកឡើងពីបញ្ហានៃវិវាទរបស់ខ្លួនយ៉ាងផុលផុស ប្រកបដោយបរិយាកាសស្និទ្ធស្នាលបំផុត។

...

អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. និងអង្គការ UNDP ប្រចាំកម្ពុជា​ បានសហការរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោល ដល់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក.

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និង និយ័តករបរធនបាលកិច្ច (ន.ប.ធ) បា​​​​​នចុះ​​អនុស្សរណៈ​នៃ​ការយោគយល់គ្នា (M​O​U​)​​​​​ ស្តីពីកិច្ចសហប្រតិបត្តិការ​ក្នុងការ​សម្រុះ​សម្រួ​ល​ដោះស្រាយវិវាទក្នុងវិស័យ​បរធន​បាល​កិ​ច្ច​។

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ជំនាញសម្រុះសម្រួលដោះស្រាយវិវាទ វគ្គ២ ជូនដល់និយ័តករសន្តិសុខសង្គម ដែលមានរយៈពេល ៣ ថ្ងៃ។