ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៥ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

   

      នារសៀលថ្ងៃសុក្រ ១២ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៥ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិកនៃ អ.ដ.ក. និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. ព្រមទាំងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។ កិច្ចប្រជុំលើកទី ៥ នេះ ត្រូវបានរៀបចំទ្បេីងក្នុងគោលបំណងដេីម្បីពិនិត្យ និងពិភាក្សាលេីរបៀបវារៈចំនួន ២ ហើយជាលទ្ធផល :

ទី១- សម្រេចផ្តល់នីតិសម្បទាជាមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. តាមការស្នេីសុំរបស់មន្ត្រី សម្រុះសម្រួល ដោះស្រាយ វិវាទ ចំនួន ៨៧ រូប ក្នុងនោះស្រ្តី ១៧រូប។ ទី២- អនុម័តជាគោលការណ៍លើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីបែបបទ និងនីតិវិធីនៃការ សម្រុះសម្រួលផ្សះផ្សាវិវាទក្នុងក្របខ័ណ្ឌ អ.ដ.ក. ។

     ទន្ទឹមគ្នានេះ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី និងជាប្រធាន អង្គប្រជុំ ក៏បានណែនាំអំពីការងារ មួយចំនួនដែលត្រូវអនុវត្តបន្ត រួមមាន៖

(១)- ត្រៀមរៀបចំការងារ សម្រាប់គម្រោងដោះស្រាយវិវាទនៅមូលដ្ឋាន តំបន់ដាច់ស្រយាល និងតំបន់ដែលមានជនជាតិដើមភាគតិចរស់នៅ

(២)- អគ្គលេខាធិការដ្ឋាន នៃ អ.ដ.ក. សិក្សា លទ្ធភាព និងរៀបចំ ជា MOU ជាមួយស្ថាប័នពាក់ព័ន្ធ លេីកិច្ចសហប្រតិបត្តិការសម្រុះសម្រួលដោះស្រាយវិវាទ និង

(៣)- អគ្គលេខាធិការដ្ឋាន នៃ អ.ដ.ក. ត្រូវរៀបចំជ្រេីសរេីសមន្រី្តជាប់កិច្ចសន្យាផ្នែកបច្ចេកទេស ដេីម្បីមកបំពេញការងារនៅអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក.។

ព័ត៌មាន ថ្មីៗ

...

វិវាទពាក់ព័ន្ធនឹងការបែងចែកទ្រព្យ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)

...

នៅថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥ តាមការណែនាំរបស់ ឯកឧត្តម យ៉ម ផារ៉ូត អគ្គលេខាធិការនៃ អ.ដ.ក., ឯកឧត្តម សុខ បូរ៉ា អគ្គលេខាធិការរងនៃ អ.ដ.ក. បានអញ្ជើញជួបប្រជុំធ្វើការណែនាំអំពីរបៀបរបបការងារនៃការមកបំពេញកម្មសិក្សានៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដល់សិស្សមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ជំនាន់ទី២ ដែលកំពុងទទួលការបណ្តុះបណ្តាលលេីជំនាញដោះស្រាយវិវាទ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និងរដ្ឋបាលខេត្តកណ្តាល បានសហការគ្នាដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការ ជូនប្រជាពលរដ្ឋរស់នៅស្រុកកៀនស្វាយ ខេត្តកណ្តាល

...

វិវាទពាក់ព័ន្ធនឹងការលក់ទិញអចលនទ្រព្យ (ដី) ចំនួន ២ ករណី ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ក្នុងពេលតែមួយ

...

មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះដោះស្រាយបញ្ចប់វិវាទដោយជោគជ័យនូវវិវាទពាក់ព័ន្ធនឹងមរតក ជូនប្រជាពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប

...

ឯកឧត្តម ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក. បានដឹកនាំក្រុមការងារ អ.ដ.ក. ចុះដោះស្រាយបញ្ចប់វិវាទដោយជោគជ័យលើវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ ចំនួន ៣ ករណី ជូនប្រជាពលរដ្ឋរស់នៅខេត្តរតនគិរី