ឯកឧត្តម យ៉ម​ ផារ៉ូត​ ប្រតិភូរាជរដ្ឋាភិបាល​ និងជាអគ្គលេខាធិការនៃ​ អ.ដ.ក.​ បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងវេទិកាជជែកដេញដោលស្តីពី​ "វិវាទពាណិជ្ជកម្ម​ និងយន្តការដោះស្រាយ​ តាមរយៈ​សន្ធានកម្ម​ មជ្ឈតកម្ម​ ឬតុលាការ"​ ដែលសហការរៀបចំដោយ​សមាគមបញ្ញវ័ន្តកម្ពុជាដេីម្បីអភិវឌ្ឍន៍,​ ក្រុមមេធាវី​ អាស៊ី​កម្ពុជា​,​ មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មកម្ពុជា

      នាព្រឹកថ្ងៃសុក្រ​ ៥​ កេីត​ ខែស្រាពណ៍​ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩​ ខែសីហា​ ឆ្នាំ២០២៤ ,​ ដោយទទួល​បានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី​ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ​ (អ.ដ.ក.)​ ឯកឧត្តម យ៉ម​ ផារ៉ូត​ ប្រតិភូរាជរដ្ឋាភិបាល​ និងជាអគ្គលេខាធិការនៃ​ អ.ដ.ក.​ បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងវេទិកាជជែកដេញដោលស្តីពី​ "វិវាទពាណិជ្ជកម្ម​ និងយន្តការដោះស្រាយ​ តាមរយៈ​សន្ធានកម្ម​ មជ្ឈតកម្ម​ ឬតុលាការ"​ ដែលសហការរៀបចំដោយ​សមាគមបញ្ញវ័ន្តកម្ពុជាដេីម្បីអភិវឌ្ឍន៍,​ ក្រុមមេធាវី​ អាស៊ី​កម្ពុជា​,​ មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មកម្ពុជា។ នៅក្នុងវេទិកាជជែកដេញដោល​ ដែលមានសមាសភាពចូលរួមជាអ្នកប្រកបវិជ្ជាជីវ:ក្នុងវិស័យច្បាប់​ ពាណិជ្ជករ​ និងនិស្សិតច្បាប់ប្រមាណជា​ ១០០​ នាក់​,​ ​ ឯកឧត្ដម​អគ្គលេខាធិការ​ បានធ្វេីបទបង្ហាញស្តីពី​ "ការដោះស្រាយវិវាទដោយ​ អ.ដ.ក.​ និងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នដៃគូ"​ ដើម្បីធ្វើការចែករំលែក​អំពីបេសកកម្មរបស់​ អ.ដ.ក.​ ក៏ដូចជាលក្ខណ:ពិសេសនៃយន្តការដោះស្រាយវិវាទក្នុងក្របខ័ណ្ឌនៃ​ អ.ដ.ក.​ ព្រមទាំងការធ្វេីកិច្ចសហប្រតិបត្តិការរវាង​ អ.ដ.ក.​ និងស្ថាប័នដៃគូ​ សំដៅធ្វើឲ្យប្រសើរឡើងនូវយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៅប្រទេសកម្ពុជា។

ព័ត៌មាន ថ្មីៗ

...

នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ដោយបដិបត្តិតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់​របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក., ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃ អ.ដ.ក. បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃចំណាត់ការសំណុំរឿងក្នុងក្របខ័ណ្ឌនៃ អ.ដ.ក. ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ និងកំណត់ទិសដៅការងារបន្ត​ ដោយក្នុងនោះ​ អង្គប្រជុំបានពិនិត្យ​ និងពិភាក្សា​លេីចំណុចសំខាន់ៗ​ មួយចំនួន​ :

...

លោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកនៃ អ.ដ.ក. បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី នីតិវិធី និងវិធីសាស្រ្តសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ និងប្រគល់នូវវិញ្ញាបនប័ត្របញ្ជាក់ការសិក្សា ជូនដល់សិក្ខាកាមជាមន្ត្រីនៃរដ្ឋបាលសាលារាជធានី ខណ្ឌដូនពេញ ខណ្ឌកំបូល ខណ្ឌជ្រោយចង្វារ ខណ្ឌដង្កោ ក្នុងរាជធានីភ្នំពេញ

...

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. បានអញ្ជើញជាអធិបតីក្នុងការធ្វើបាឋកថា ស្តីពីបេសកកម្មរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដល់សិស្សមន្ត្រី-កម្មសិក្សាការីនៅសាលាភូមិន្ទរដ្ឋបាល

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី នីតិវិធី និងវិធីសាស្រ្តសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ ជូនដល់មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ

...

នាថ្ងៃអង្គារ ៧កើត ខែបឋមសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ តាមការចាត់តាំងរបស់ ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃ អ.ដ.ក., លោកជំទាវ ឃុត ស៊ាងអៃ អគ្គលេខាធិការរងនៃ អ.ដ.ក. និងលោក យន់ សុវណ្ណារ៉ា ប្រធាននាយកដ្ឋានស្រាវជ្រាវ បច្ចេកទេស និងកិច្ចការច្បាប់នៃ អ.ដ.ក. បានទទួលជួបពិភាក្សាការងារជាមួយអង្គការសកម្មភាពដើម្បីកុមារ (APLE) ។

...

នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន អនុប្រធានប្រចាំការនៃ អ.ដ.ក. និងជាប្រធានគណៈកម្មការចំពោះកិច្ចពិនិត្យ និងវាយតម្លៃលើការបន្តកិច្ចសន្យាការងាររបស់មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទ បានដឹកនាំកិច្ចប្រជុំ ពិនិត្យ និងសម្រេចលើពាក្យស្នើសុំបន្តកិច្ចសន្យាការងាររបស់មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ជំនាន់ទី១។