គណៈកម្មការរៀបចំ​ និងដឹកនាំរួមកិច្ចដំណើរការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យានៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ​ (អ.ដ.ក.)​ បានធ្វើការសម្ភាស​ដំណាក់កាលទី​ ១​ ចំពោះ​បេក្ខជន​ ដែលបានដាក់ពាក្យស្នេីសុំចូលបម្រេីការងារជាមន្ត្រីជាប់កិច្ចសន្យានៃ​ អ.ដ.ក.

កាលពីថ្ងៃសៅរ៍​-​ អាទិត្យ​ទី៧-៨​ ខែកញ្ញា ឆ្នាំ២០២៤​ គណៈកម្មការរៀបចំ​ និងដឹកនាំរួមកិច្ចដំណើរការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យានៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ​ (អ.ដ.ក.)​ បានធ្វើការសម្ភាស​ដំណាក់កាលទី​ ១​ ចំពោះ​បេក្ខជន​ ដែលបានដាក់ពាក្យស្នេីសុំចូលបម្រេីការងារជាមន្ត្រីជាប់កិច្ចសន្យានៃ​ អ.ដ.ក.។ 
ដំណើរការសម្ភាសដំណាក់កាលទី១ នេះ​ ត្រូវបានរៀបចំទ្បេីង​ ទៅតាមបែបបទ​ នីតិវិធី​ និងគោលការណ៍ដែលបានកំណត់​ច្បាស់លាស់​ ដេីម្បីធានាតម្លាភាព​ និងភាពត្រឹមត្រូវ​ ដោយប្រកាប់ខ្ជាប់នូវគោលការណ៍គុណាធិបតេយ្យ​ និងដោយមានការចូលរួមសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយ។ បេក្ខជន​ដែលត្រូវបានជ្រេីសរេីស​ជាប់​ នៅដំណាក់កាលទី១ នឹងត្រូវបន្តទៅសម្ភាស​ដំណាក់កាលទី២​ ដោយគណ:មេប្រយោគ​ ដែលស្ថិតក្រោមការត្រួតពិនិត្យដោយផ្ទាល់ពី​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ និងជាប្រធាន​ អ.ដ.ក.​ ដេីម្បីសម្រេចយកបេក្ខជនចុងក្រោយ​ ២៥​ រូបឱ្យចូលបម្រេីការងារជាមន្ត្រីជាប់កិច្ចសន្យានៃ​ អ.ដ.ក.។

ព័ត៌មាន ថ្មីៗ

...

កិច្ចប្រជុំលើកទី ១២ របស់ អ.ដ.ក. អ.ដ.ក. នឹងសិក្សាអំពីការរៀបចំសេចក្តីព្រាងច្បាប់សន្ធានកម្ម និងពិចារណាស្នើបង្កើតឱ្យមានវិជ្ជាជីវៈថ្មីនៅកម្ពុជា ហៅថា "សន្ធានការី"

...

អ.ដ.ក. នឹងសិក្សាបង្កើតឱ្យមានការិយាល័យតំណាងរបស់ អ.ដ.ក. ចំនួន ១ ការិយាល័យបន្ថែមទៀត ស្របតាមគោលនយោបាយ បង្ខិតសេវាដោះស្រាយវិវាទ ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន នៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល

...

កិច្ចប្រជុំលើកទី ១២ របស់ អ.ដ.ក. សម្រេចនឹងធ្វើការជ្រើសរើសមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទស្ម័គ្រចិត្តនៃ អ.ដ.ក. មួយជំនាន់បន្ថែមទៀត​ ពិសេស​លេីជំនាញដោះស្រាយវិវាទពាណិជ្ជកម្ម

...

ក្រសួងយុត្តិធម៌ និងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានរៀបចំពិធីសច្ចាប្រណិធាន សម្រាប់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ជំនាន់ទី៣

...

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំលើកទី១២ នៃ​ អ.ដ.ក.

...

លោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក. បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី នីតិវិធី និងវិធីសាស្រ្តដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដល់មន្ត្រីនៃរដ្ឋបាលក្រុងអរិយក្សត្រ ស្រុកល្វាឯម ស្រុកកៀនស្វាយ និងស្រុកខ្សាច់កណ្ដាល ក្នុងខេត្តកណ្ដាល។