អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រៃវែង ដើម្បីពិនិត្យលទ្ធភាព នៃការចុះអនុស្សរណ:នៃការយោគយល់គ្នាលេីកិច្ចសហប្រតិបត្តិការសម្រុះសម្រួលដោះស្រាយវិវាទ

ខេត្តព្រៃវែង ៖ នាព្រឹកថ្ងៃពុធ ៩ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ដោយទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម កេីត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និងតាមការណែនាំពី ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន អនុប្រធានប្រចាំការនៃ អ.ដ.ក., ឯកឧត្តម យ៉ម ផារ៉ូត អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. និងសហការី បានជួបប្រជុំជាមួយ ឯកឧត្តម ចាន់ រ៉ាន់ អភិបាលរងខេត្តព្រៃវែង តំណាងឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង ដេីម្បីពិភាក្សាពីលទ្ធភាពនៃការចុះអនុស្សរណ:នៃការយោគយល់គ្នា រវាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តព្រៃវែង។

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរ បានលេីកទ្បេីងអំពីសារសំខាន់នៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដេីម្បីធានាបានសុខដុមរមនាក្នុងសង្គមជាតិ ក៏ដូចជាបានឯកភាពគ្នាពីភាពចាំបាច់ នៃកិច្ចសហប្រតិបត្តិការរវាង ស្ថាប័នទាំងពីរ ក្នុងការលេីកកម្ពស់ ការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ ពិសេសសម្រាប់ជាប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង។

ព័ត៌មាន ថ្មីៗ

...

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

...

អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី”ការរៀបចំកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទក្នុងក្របខណ្ឌនៃ អ.ដ.ក.” ជូនដល់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក.

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានជួបប្រជុំដើម្បីពិនិត្យ និងពិភាក្សាលេីការរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពីជំនាញសម្រុះសម្រួលដោះស្រាយវិវាទ ដល់មន្ត្រីនៃរដ្ឋបាលក្រុង ស្រុក ក្នុងខេត្តកំពង់ឆ្នាំង

...

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. បានអញ្ជើញជួ​បប្រជុំជាមួយតំណាងកម្មវិធី​ UNDP ប្រចាំកម្ពុជា ដើម្បីជួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការពង្រឹង និងលើកកម្ពស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា

...

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាទិញ-លក់អចលនទ្រព្យមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

...

វិវាទពាក់ព័ន្ធនឹងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ