មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ចំនួន ៣ រូប រួមមាន លោក គិម ពេជ្រដា, លោក វ៉ែន គន្ធា និងលោក ប៉ាក ចាន់ផល បានសម្រុះសម្រួលដោះស្រាយបញ្ចប់ដោយជោគជ័យនូវវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ ចំនួន​ ១ សំណុំរឿង ដោយមានការព្រមព្រៀងពីគូភាគីវិវាទ

នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ចំនួន ៣ រូប រួមមាន លោក គិម ពេជ្រដា, លោក វ៉ែន គន្ធា និងលោក ប៉ាក ចាន់ផល បានសម្រុះសម្រួលដោះស្រាយបញ្ចប់ដោយជោគជ័យនូវវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ ចំនួន​ ១ សំណុំរឿង ដោយមានការព្រមព្រៀងពីគូភាគីវិវាទ។

ក្រោយពីបានទទួលពាក្យស្នើសុំសម្រុះសម្រួលផ្សះផ្សាវិវាទពីភាគីវិវាទ កាលពីដើមខែកក្កដា ឆ្នាំ២០២៤ នេះ, អ.ដ.ក. បានពិនិត្យ សិក្សា ស្រាវជ្រាវ ប្រមូលព័ត៌មានពាក់ព័ន្ធនឹងវិវាទ និងបានបន្តនីតិវិធីសម្រុះសម្រួលជាមួយគូភាគី រហូតឈានដល់ការដោះស្រាយបញ្ចប់វិវាទបានដោយជោគជ័យ ដោយគូភាគីបានព្រមព្រៀងគ្នា និងបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ នាពេលនេះ។

គួរបញ្ជាក់ផងដែរថា ផ្អែកតាមច្បាប់​ កំណត់ហេតុ​ព្រមព្រៀងបញ្ចប់វិវាទនៃ​ អ.ដ.ក. គឺមានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការផងដែរ។

ព័ត៌មាន ថ្មីៗ

...

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

...

អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី”ការរៀបចំកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទក្នុងក្របខណ្ឌនៃ អ.ដ.ក.” ជូនដល់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក.

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានជួបប្រជុំដើម្បីពិនិត្យ និងពិភាក្សាលេីការរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពីជំនាញសម្រុះសម្រួលដោះស្រាយវិវាទ ដល់មន្ត្រីនៃរដ្ឋបាលក្រុង ស្រុក ក្នុងខេត្តកំពង់ឆ្នាំង

...

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. បានអញ្ជើញជួ​បប្រជុំជាមួយតំណាងកម្មវិធី​ UNDP ប្រចាំកម្ពុជា ដើម្បីជួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការពង្រឹង និងលើកកម្ពស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា

...

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាទិញ-លក់អចលនទ្រព្យមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

...

វិវាទពាក់ព័ន្ធនឹងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ