ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងលោកស្រី គ្រី ស៊ុយហៀង នាយិកាប្រតិបត្តិនៃអង្គការនារី​ដើម្បីសន្តិភាព បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការពង្រឹង និងលើកកម្ពស់ការដោះស្រាយវិវាទនៅមូលដ្ឋាន

អ.ដ.ក.៖ នារសៀលថ្ងៃចន្ទ ៥ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងលោកស្រី គ្រី ស៊ុយហៀង នាយិកាប្រតិបត្តិនៃអង្គការនារី​ដើម្បីសន្តិភាព បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការពង្រឹង និងលើកកម្ពស់ការដោះស្រាយវិវាទនៅមូលដ្ឋាន។

ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បានលើកទ្បើងអំពីវឌ្ឍនភាពការងារសំខាន់ៗ ដែល អ.ដ.ក. សម្រេចបាននាពេលកន្លងមក ក៏ដូចជាទិសដៅការងារទៅមុខរបស់ អ.ដ.ក. ហើយឯកឧត្តម ក៏បានចាត់ទុកថា ការចុះអនុស្សរណៈនៃការយោគយល់គ្នា នាពេលនេះ គឺជាវឌ្ឍនភាពថ្មីមួយបន្ថែមទៀត ស្របតាមចក្ខុវិស័យរបស់ អ.ដ.ក. និងទិសដៅរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់យន្តការនៃការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការឱ្យកាន់តែងាយស្រួល កាន់តែសម្បូរបែប កាន់តែខិតជិតប្រជាពលរដ្ឋនៅមូលដ្ឋាន និងកាន់តែមានប្រសិទ្ធភាពក្នុងការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នានេះ​ ផ្តោតសំខាន់លើការបង្កើតភាពជាដៃគូលើកិច្ចសហការពង្រឹងការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ អំពីអត្ថប្រយោជន៍នៃយន្កការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ,​ ការផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេសក្នុងការសម្រុះសម្រួលដោះស្រាយវិវាទ និងការផ្តល់នូវវគ្គបណ្តុះបណ្តាលជំនាញសម្រុះសម្រួលដោះស្រាយវិវាទ ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញនៅមូលដ្ឋាន។

ព័ត៌មាន ថ្មីៗ

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានរៀបចំឱ្យមាន វេទិកាសាធារណៈស្ដីពី "បេសកកម្មរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ"​ នៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានរៀបចំឱ្យមាន វេទិកាសាធារណៈស្ដីពី "បេសកកម្មរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ"​ នៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ----------------------------------- ខេត្តស្ទឹងត្រែង៖ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ដោយបានទទួលការចាត់តាំងពី ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក., ឯកឧត្តម លាវ ពិសិដ្ឋ អគ្គលេខាធិការរងនៃ អ.ដ.ក. បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈស្ដីពី "បេសកកម្មរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ"​ ដែលបានសហការរៀបចំឡើងដោយអង្គការ អុកហ្វាម កម្ពុជា​។ វេទិកាសាធារណៈដែលបានរៀបចំឡើងនាថ្ងៃនេះ បានប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកបុរីអូរស្វាយសែនជ័យ ខេត្ដស្ទឹងត្រែង និងដោយមានការអញ្ជើញចូលរួមពី លោកស្រី បួរ ខាំតង ប្រធានក្រុមប្រឹក្សាស្រុកបុរីអូរស្វាយសែនជ័យ, លោក​ ឌី ចាន់សភា អភិបាលរងនៃគណៈអភិបាលស្រុកបុរីអូរស្វាយសែនជ័យ,​ លោកស្រី​ ម៉ាន​ អាស៊ីសាស់​ អ្នកសម្របសម្រួលកម្មវិធីនៃអង្គការ​ អុកហ្វាម និងលោក អែម ប៊ុន្នី ប្រធានការិយាល័យតំណាង អ.ដ.ក.ប្រចាំខេត្តស្ទឹងត្រែង ព្រមជាមួយអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ និងក្រុង រួមទាំងប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងមូលដ្ឋាន ដែលមានចំនួនសរុបប្រមាណ ១២០រូប។ វេទិកាសាធារណៈនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង​ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹង​ អំពីបេសកកម្ម​ និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការក្នុងក្របខ័ណ្ឌ​នៃ អ.ដ.ក. ជូនដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នងមូលដ្ឋាន។បន្ថែមពីនេះទៅទៀតក៏មានការចូលចោទជាសំណួរជាច្រើននៅក្នុងអង្គវេទិការសាធារណៈ ពីសំណាក់មន្ត្រី និងប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្សផងដែរ។ នៅក្នុងដំណើរការនៃវេទិកាសាធារណៈនេះ លោក លោកស្រី ដែលជាមន្ត្រីរាជការនៃអង្គភាពនានាក្នុងស្រុកបុរីអូរស្វាយសែនជ័យ និងប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្សដែលបានចូលរួម បានលើកឡើងអំពីចម្ងល់ពាក់ព័ន្ធនឹងការដោះស្រាយវិវាទក្នុងក្របខ័ណ្ឌ អ.ដ.ក. និងបានលើកឡើងពីបញ្ហានៃវិវាទរបស់ខ្លួនយ៉ាងផុលផុស ប្រកបដោយបរិយាកាសស្និទ្ធស្នាលបំផុត។

...

អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. និងអង្គការ UNDP ប្រចាំកម្ពុជា​ បានសហការរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោល ដល់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក.

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និង និយ័តករបរធនបាលកិច្ច (ន.ប.ធ) បា​​​​​នចុះ​​អនុស្សរណៈ​នៃ​ការយោគយល់គ្នា (M​O​U​)​​​​​ ស្តីពីកិច្ចសហប្រតិបត្តិការ​ក្នុងការ​សម្រុះ​សម្រួ​ល​ដោះស្រាយវិវាទក្នុងវិស័យ​បរធន​បាល​កិ​ច្ច​។

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ជំនាញសម្រុះសម្រួលដោះស្រាយវិវាទ វគ្គ២ ជូនដល់និយ័តករសន្តិសុខសង្គម ដែលមានរយៈពេល ៣ ថ្ងៃ។