ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃពុធ ៦រោច - ព្រហស្បត្តិ៍ ៧រោច - សុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី​ ២៣-២៤-២៥ ខែតុលា ឆ្នាំ២០២៤ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានរៀបចំវគ្គបណ្តុះបណ្តាលជំនាញសម្រុះសម្រួលដោះស្រាយវិវាទ ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តកំពង់ឆ្នាំង រួមមាន មន្ត្រីនៃរដ្ឋបាលខេត្តកំពង់ឆ្នាំង, មន្ត្រីនៃការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន និងមន្ត្រីនៃរដ្ឋបាលក្រុង ស្រុក ទូទាំងខេត្តកំពង់ឆ្នាំង សរុបចំនួន ៤២ រូប។

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានរៀបចំវគ្គបណ្តុះបណ្តាលជំនាញសម្រុះសម្រួលដោះស្រាយវិវាទ ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តកំពង់ឆ្នាំង

-----------------------------------

ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃពុធ ៦រោច - ព្រហស្បត្តិ៍ ៧រោច - សុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី​ ២៣-២៤-២៥ ខែតុលា ឆ្នាំ២០២៤ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានរៀបចំវគ្គបណ្តុះបណ្តាលជំនាញសម្រុះសម្រួលដោះស្រាយវិវាទ ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តកំពង់ឆ្នាំង រួមមាន មន្ត្រីនៃរដ្ឋបាលខេត្តកំពង់ឆ្នាំង, មន្ត្រីនៃការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន និងមន្ត្រីនៃរដ្ឋបាលក្រុង ស្រុក ទូទាំងខេត្តកំពង់ឆ្នាំង សរុបចំនួន ៤២ រូប។

ពិធីបើកវគ្គបណ្តុះបណ្តាល មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្តម ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក., ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង និង ឯកឧត្តម សុខ បូរ៉ា អគ្គលេខាធិការដ្ឋានរងនៃ អ.ដ.ក.។

វគ្គបណ្តុះបណ្តាល​ដែលមានរយៈពេល ៣ ថ្ងៃនេះ​ គឺជាផ្នែកមួយនៃការអនុវត្តគម្រោងមួយរបស់ អ.ដ.ក. ឈ្មោះថា "គម្រោងឆ្ពោះទៅកាន់មូលដ្ឋាន" ដែលបានរៀបចំទ្បើងក្នុងគោលបំណង​ ដេីម្បីពង្រឹងសមត្ថភាពមន្ត្រីថ្នាក់ក្រោមជាតិ លើជំនាញសម្រុះសម្រួលដោះស្រាយវិវាទ សំដៅធ្វើឱ្យ៖

(១)-មន្ត្រីយល់ដឹងជាទូទៅនូវជំនាញសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

(២)-មន្ត្រីបានយល់ដឹងអំពីក្រមសីលធម៌ បច្ចេកទេស និងនីតិវិធីនៃការសម្រុះសម្រួលដោះស្រាយវិវាទ

(៣)-មន្ត្រីអាចមានជំនាញកាន់តែល្អប្រសើរឡើងក្នុងការផ្តល់សេវាសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាពខ្ពស់។

នៅកម្មវិធីបិទវគ្គបណ្តុះបណ្តាល សិក្ខាកាមចូលរួម​ទាំងអស់​ ក៏បានទទួលនូវវិញ្ញាបនបត្របញ្ជាក់ការចូលរួមវគ្គបណ្ដុះបណ្ដាល​ ដែលប្រគល់ដោយ ឯកឧត្តម សុខ បូរ៉ា អគ្គលេខាធិការរងនៃ​ អ.ដ.ក.​តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃ អ.ដ.ក.​ ផងដែរ។

ព័ត៌មាន ថ្មីៗ

...

កិច្ចប្រជុំលើកទី ១២ របស់ អ.ដ.ក. អ.ដ.ក. នឹងសិក្សាអំពីការរៀបចំសេចក្តីព្រាងច្បាប់សន្ធានកម្ម និងពិចារណាស្នើបង្កើតឱ្យមានវិជ្ជាជីវៈថ្មីនៅកម្ពុជា ហៅថា "សន្ធានការី"

...

អ.ដ.ក. នឹងសិក្សាបង្កើតឱ្យមានការិយាល័យតំណាងរបស់ អ.ដ.ក. ចំនួន ១ ការិយាល័យបន្ថែមទៀត ស្របតាមគោលនយោបាយ បង្ខិតសេវាដោះស្រាយវិវាទ ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន នៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល

...

កិច្ចប្រជុំលើកទី ១២ របស់ អ.ដ.ក. សម្រេចនឹងធ្វើការជ្រើសរើសមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទស្ម័គ្រចិត្តនៃ អ.ដ.ក. មួយជំនាន់បន្ថែមទៀត​ ពិសេស​លេីជំនាញដោះស្រាយវិវាទពាណិជ្ជកម្ម

...

ក្រសួងយុត្តិធម៌ និងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានរៀបចំពិធីសច្ចាប្រណិធាន សម្រាប់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ជំនាន់ទី៣

...

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំលើកទី១២ នៃ​ អ.ដ.ក.

...

លោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក. បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី នីតិវិធី និងវិធីសាស្រ្តដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដល់មន្ត្រីនៃរដ្ឋបាលក្រុងអរិយក្សត្រ ស្រុកល្វាឯម ស្រុកកៀនស្វាយ និងស្រុកខ្សាច់កណ្ដាល ក្នុងខេត្តកណ្ដាល។