នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក ជា ដារ៉ាវុធ និងលោកស្រី សន សូនី បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាទិញលក់អចលនវត្ថុមួយករណី​ បានដោយជោគជ័យ។

វិវាទទិញលក់អចលនវត្ថុ​រ៉ាំរ៉ៃ​ និងស្មុគស្មាញ ដែលអូសបន្លាយអស់រយៈពេល ជាង ១៣ ឆ្នាំ មួយករណីទៀត​ ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)

——————————————————

នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក ជា ដារ៉ាវុធ និងលោកស្រី សន សូនី បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាទិញលក់អចលនវត្ថុមួយករណី​ បានដោយជោគជ័យ។

វិវាទដ៏រ៉ាំរ៉ៃនេះកើតឡើងតាំងពីឆ្នាំ២០១១​ លើទីតាំងដីមួយកន្លែង​ ស្ថិតនៅភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត។ ដេីមចមនៃវិវាទនេះ​ កេីតទ្បេីង​ពីការមិនអាចអនុវត្តកាតព្វកិច្ចផ្ទេរ​កម្មសិទ្ធិលេីដី​ ឱ្យទៅភាគីម្ខាងទៀត

ស្របតាមកិច្ចសន្យាលក់ទិញ។ ករណីវិវាទនេះ ធ្លាប់ត្រូវបានគូភាគីព្យាយាមរកដំណោះស្រាយនៅស្ថាប័នមានសមត្ថកិច្ចជាច្រើន និងធ្លាប់បាន​ប្តឹងផ្តល់ទៅតុលាការ រហូតមានការសម្រេចពីតុលាការ តែមិនទាន់អាចដោះស្រាយបញ្ចប់វិវាទដ៏ស្មុគស្មាញនេះបាន។ ក្រោយមក នៅអំឡុងខែសីហា ឆ្នាំ២០២៤ នេះ ករណីវិវាទខាងលើ ត្រូវបានភាគីម្ខាងដាក់ពាក្យបណ្តឹងមក អ.ដ.ក. ដើម្បីស្នើសុំសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទ។

អ.ដ.ក. បានពិនិត្យ សិក្សា ស្រាវជ្រាវដោយយកចិត្តទុកដាក់ និងបានដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី។

គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលផ្អែកតាមច្បាប់ កំណត់ហេតុនេះមានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការដែរ។

ព័ត៌មាន ថ្មីៗ

...

វិវាទពាក់ព័ន្ធនឹងការបែងចែកទ្រព្យ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)

...

នៅថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥ តាមការណែនាំរបស់ ឯកឧត្តម យ៉ម ផារ៉ូត អគ្គលេខាធិការនៃ អ.ដ.ក., ឯកឧត្តម សុខ បូរ៉ា អគ្គលេខាធិការរងនៃ អ.ដ.ក. បានអញ្ជើញជួបប្រជុំធ្វើការណែនាំអំពីរបៀបរបបការងារនៃការមកបំពេញកម្មសិក្សានៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដល់សិស្សមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ជំនាន់ទី២ ដែលកំពុងទទួលការបណ្តុះបណ្តាលលេីជំនាញដោះស្រាយវិវាទ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និងរដ្ឋបាលខេត្តកណ្តាល បានសហការគ្នាដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការ ជូនប្រជាពលរដ្ឋរស់នៅស្រុកកៀនស្វាយ ខេត្តកណ្តាល

...

វិវាទពាក់ព័ន្ធនឹងការលក់ទិញអចលនទ្រព្យ (ដី) ចំនួន ២ ករណី ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ក្នុងពេលតែមួយ

...

មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះដោះស្រាយបញ្ចប់វិវាទដោយជោគជ័យនូវវិវាទពាក់ព័ន្ធនឹងមរតក ជូនប្រជាពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប

...

ឯកឧត្តម ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក. បានដឹកនាំក្រុមការងារ អ.ដ.ក. ចុះដោះស្រាយបញ្ចប់វិវាទដោយជោគជ័យលើវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ ចំនួន ៣ ករណី ជូនប្រជាពលរដ្ឋរស់នៅខេត្តរតនគិរី