ខេត្តបាត់ដំបង÷ ថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោកស្រី ជូ វិនាថ, លោក ឡាយ អូន និងលោក ហ៊ូ ប៊ុនណន បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាលក់ទិញទំនិញកសិកម្មចំនួន ២ ករណី បានដោយជោគជ័យ។

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាលក់ទិញទំនិញកសិកម្ម ចំនួន ២ ករណី នៅខេត្តបាត់ដំបង​ ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ជោគជ័យ​ ដោយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)

————————————

ខេត្តបាត់ដំបង÷ ថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោកស្រី ជូ វិនាថ, លោក ឡាយ អូន និងលោក ហ៊ូ ប៊ុនណន បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាលក់ទិញទំនិញកសិកម្មចំនួន ២ ករណី បានដោយជោគជ័យ។

ករណីទី១÷ គឺជាសំណុំរឿងវិវាទ កើតចេញពីការមិនអនុវត្តកាតព្វកិច្ចនៃកិច្ចសន្យាលក់ទិញទំនិញកសិកម្ម​ តាំងពីឆ្នាំ២០២០ របស់ប្រជាពលរដ្ឋរស់នៅឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។

ករណីទី២÷ គឺជាសំណុំរឿងវិវាទ កើតចេញពីការមិនអនុវត្តកាតព្វកិច្ចនៃកិច្ចសន្យាលក់ទិញទំនិញកសិកម្ម​ តាំងពីឆ្នាំ២០២០ របស់ប្រជាពលរដ្ឋរស់នៅឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

កន្លងមក​ ករណីវិវាទទាំងពីរខាងលើ ធ្លាប់ត្រូវបានគូភាគីព្យាយាមរកដំណោះស្រាយដែរ តែនៅមិនទទួលបានជោគជ័យ។ បន្ទាប់មក​ នៅអំឡុងខែតុលា ឆ្នាំ២០២៤ ករណីវិវាទនេះ ត្រូវបានភាគីម្ខាងដាក់ពាក្យមក អ.ដ.ក. ដើម្បីស្នើសុំសម្រុះសម្រួលស្វែងរកដំណោះស្រាយដោយសន្តិវិធី។

ដោយមានការស្នើសុំពីគូភាគី​ និងដោយទទួលបានកិច្ចសហការល្អពីរដ្ឋបាលខេត្តបាត់ដំបង,​ មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះដោះស្រាយសំណុំរឿងវិវាទនេះជូនប្រជាពលរដ្ឋដល់មូលដ្ឋានផ្ទាល់ និងបាន​ប្រើប្រាស់ទីតាំងនៅក្នុងសាលាខេត្តជាកន្លែង ដើម្បីសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទ។

សូមគូសបញ្ជាក់ថា ផ្អែកតាមបទប្បញ្ញត្តិរបស់ អ.ដ.ក. មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ឬក្រុមការងារសម្រុះសម្រួលដោះស្រាយវិវាទ មានសិទ្ធិស្នើសុំកិច្ចសហការពីស្ថាប័ន ឬអាជ្ញាធរពាក់ព័ន្ធ ដេីម្បីដោះស្រាយសំណុំរឿង​វិវាទនៅក្នុងក្របខ័ណ្ឌ អ.ដ.ក.។

ព័ត៌មាន ថ្មីៗ

...

កិច្ចប្រជុំលើកទី ១២ របស់ អ.ដ.ក. អ.ដ.ក. នឹងសិក្សាអំពីការរៀបចំសេចក្តីព្រាងច្បាប់សន្ធានកម្ម និងពិចារណាស្នើបង្កើតឱ្យមានវិជ្ជាជីវៈថ្មីនៅកម្ពុជា ហៅថា "សន្ធានការី"

...

អ.ដ.ក. នឹងសិក្សាបង្កើតឱ្យមានការិយាល័យតំណាងរបស់ អ.ដ.ក. ចំនួន ១ ការិយាល័យបន្ថែមទៀត ស្របតាមគោលនយោបាយ បង្ខិតសេវាដោះស្រាយវិវាទ ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន នៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល

...

កិច្ចប្រជុំលើកទី ១២ របស់ អ.ដ.ក. សម្រេចនឹងធ្វើការជ្រើសរើសមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទស្ម័គ្រចិត្តនៃ អ.ដ.ក. មួយជំនាន់បន្ថែមទៀត​ ពិសេស​លេីជំនាញដោះស្រាយវិវាទពាណិជ្ជកម្ម

...

ក្រសួងយុត្តិធម៌ និងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានរៀបចំពិធីសច្ចាប្រណិធាន សម្រាប់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ជំនាន់ទី៣

...

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំលើកទី១២ នៃ​ អ.ដ.ក.

...

លោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក. បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី នីតិវិធី និងវិធីសាស្រ្តដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដល់មន្ត្រីនៃរដ្ឋបាលក្រុងអរិយក្សត្រ ស្រុកល្វាឯម ស្រុកកៀនស្វាយ និងស្រុកខ្សាច់កណ្ដាល ក្នុងខេត្តកណ្ដាល។