ថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០២៤ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមានលោក​ សៅ ព្រឿន, លោក អែម ប៊ុន្នី និងលោក ងន សុខជា បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទមរតក ចំនួន ២ ករណី បានដោយជោគជ័យ។

វិវាទពាក់ព័ន្ធនឹងមរតក ២ ករណី ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)

————————————

ថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០២៤ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមានលោក​ សៅ ព្រឿន, លោក អែម ប៊ុន្នី និងលោក ងន សុខជា បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទមរតក ចំនួន ២ ករណី បានដោយជោគជ័យ។

ចំពោះសំណុំរឿងវិវាទគ្រួសារទាំង២ នេះ​ បងប្អូនបង្កើតចំនួន​ ២​ នាក់បានស្នើសុំធ្វើការសម្រុះសម្រួលជាមួយបងប្អូនបង្កើតរបស់ខ្លួនម្នាក់ទៀត​ លើការបែងចែកមរតកបានបន្សល់ទុកពីឪពុកម្ដាយដែលបានទទួលមរណភាព តាំងពីឆ្នាំ២០១៩ លើដី និងផ្ទះមួយកន្លែង ស្ថិតនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ។ កន្លងមក គូភាគីបានព្យាយាមស្វែងរកដំណោះស្រាយវិវាទជាច្រេីន​ស្ថាប័ន​ ប៉ុន្តែ​ នៅតែមិនទទួលបានជោគជ័យ។ ក្រោយមក នៅអំឡុងខែតុលា ឆ្នាំ២០២៤ នេះ ករណីវិវាទខាងលើ ត្រូវបានភាគី​ដាក់ពាក្យមក អ.ដ.ក. ដើម្បីស្នើសុំសម្រុះសម្រួលស្វែងរកដំណោះស្រាយដោយសន្តិវិធី។

អ.ដ.ក. បានពិនិត្យ សិក្សា ស្រាវជ្រាវដោយយកចិត្តទុកដាក់ និងបានដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី។

គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលផ្អែកតាមច្បាប់ កំណត់ហេតុនេះមានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការដែរ។

ព័ត៌មាន ថ្មីៗ

...

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល សម្រាប់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជំនាន់ទី៣

...

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)

...

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាទិញលក់ចលនវត្ថុ (រថយន្ត) មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)

...

មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះដោះស្រាយបញ្ចប់វិវាទជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ស្ថិតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង លើសំណុំរឿងវិវាទពាក់ព័ន្ធកិច្ចសន្យាខ្ចីប្រាក់ចំនួន​ ២​ ករណី

...

វិវាទពាក់ព័ន្ធនឹងគ្រួសារ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

...

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ