នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក ជ្រិន បូឡី, លោកស្រី ប៉ឹង កល្យាណ និង លោក ឡា សាំងថង បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទមួយករណីពាក់ព័ន្ធនឹងការបើកផ្លូវចេញចូលស្រែដោយជោគជ័យ។

វិវាទពាក់ព័ន្ធនឹងការបើកផ្លូវចេញចូលស្រែមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)

————————————

នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក ជ្រិន បូឡី, លោកស្រី ប៉ឹង កល្យាណ និង លោក ឡា សាំងថង បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទមួយករណីពាក់ព័ន្ធនឹងការបើកផ្លូវចេញចូលស្រែដោយជោគជ័យ។

វិវាទពាក់ព័ន្ធនឹងការបើកផ្លូវចេញចូលស្រែនេះ មានទីតាំងស្ថិតនៅឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ដោយកន្លងមក គូភាគីបានព្យាយាមរកដំណោះស្រាយវិវាទនៅថ្នាក់មូលដ្ឋាន ប៉ុន្តែនៅតែមិនទទួលបានជោគជ័យ។ ក្រោយមក នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ ភាគីម្ខាងបានដាក់ពាក្យមក អ.ដ.ក. ដើម្បីស្នើសុំសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទដោយសន្តិវិធី។

អ.ដ.ក. បានពិនិត្យ សិក្សា ស្រាវជ្រាវដោយយកចិត្តទុកដាក់ និងបានដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី និងដោយឆាប់រហ័ស។

គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលផ្អែកតាមច្បាប់ កំណត់ហេតុនេះមានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការដែរ។

ព័ត៌មាន ថ្មីៗ

...

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

...

អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី”ការរៀបចំកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទក្នុងក្របខណ្ឌនៃ អ.ដ.ក.” ជូនដល់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក.

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានជួបប្រជុំដើម្បីពិនិត្យ និងពិភាក្សាលេីការរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពីជំនាញសម្រុះសម្រួលដោះស្រាយវិវាទ ដល់មន្ត្រីនៃរដ្ឋបាលក្រុង ស្រុក ក្នុងខេត្តកំពង់ឆ្នាំង

...

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. បានអញ្ជើញជួ​បប្រជុំជាមួយតំណាងកម្មវិធី​ UNDP ប្រចាំកម្ពុជា ដើម្បីជួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការពង្រឹង និងលើកកម្ពស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា

...

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាទិញ-លក់អចលនទ្រព្យមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

...

វិវាទពាក់ព័ន្ធនឹងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ