​សិក្ខាសាលាស្តីពី “យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ” នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅអាជ្ញាធរ ជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ មានកិត្តិយសសូមជម្រាបជូនសាធារណជន ទាំងអស់មេត្តាជ្រាបថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នឹងរៀបចំ​ពិធីចុះ អនុស្សរណៈនៃការយោគយល់គ្នាស្តីពី “កិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ” ជាមួយនិយ័តករមូលបត្រកម្ពុជា និងជាមួយនិយ័តករសន្តិសុខសង្គម ព្រមទាំងរៀបចំ​សិក្ខាសាលាស្តីពី “យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ” នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅអាជ្ញាធរ ជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

ព័ត៌មាន ថ្មីៗ

...

នៅព្រឹកថ្ងៃចន្ទ ៤រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥, ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការ នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានផ្តល់បទសម្ភាសពិសេសដល់សារព័ត៌មាន ទូរទស្សន៍ Fresh News អំពី សមិទ្ធផលរយៈពេល១ឆ្នាំ នៃការដោះស្រាយវិវាទជូនប្រជាពលរដ្ឋរបស់អាជា្ញធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥) ។

...

មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះដោះស្រាយបញ្ចប់វិវាទជូនប្រជាពលរដ្ឋរស់នៅសង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ លើសំណុំរឿងវិវាទពាក់ព័ន្ធនឹងដីធ្លី

...

មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះដោះស្រាយបញ្ចប់វិវាទជូនប្រជាពលរដ្ឋរស់នៅឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ លើសំណុំរឿងវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់។​

...

ខេត្តកំពត ៖ ថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២៥ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមានលោក​ស្រី សន សូនី និងលោក ជា ដារ៉ាវុធ បានចុះធ្វើការសិក្សាដោះស្រាយវិវាទជូនប្រជាពលរដ្ឋដល់មូលដ្ឋាន លើសំណុំរឿងពាក់ព័ន្ធនឹងវិវាទគ្រួសារ ដែលមានទីតាំងស្ថិតនៅឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រា ខេត្តកំពត។

...

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាទិញ-លក់អចលនវត្ថុ ចំនួន ២ ករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)

...

មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះសម្របសម្រួលការអនុវត្តលទ្ធផលនៃ កំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដើម្បីបញ្ចប់វិវាទដីធ្លីដ៏រ៉ាំរ៉ៃ ដែលអូសបន្លាយរយៈពេល ៧ឆ្នាំ ជាស្ថាពរ។