អ.ដ.ក. គឺជាស្ថាប័នដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួលផ្សះផ្សាក្រៅប្រព័ន្ធតុលាការ ប្រកបដោយភាពឆាប់រហ័ស មិនគិតកម្រៃ និងចំណេញពេលវេលា។

រឿងវិវាទ គឺជាកត្តាមួយដែលអាចបង្កើតបានជាការប្ដឹងផ្ដល់គ្នា ឬបង្កទៅជារឿងក្ដីក្ដាំវែងឆ្ងាយមិនចេះចប់មិនចេះហើយ និងបណ្ដាលឱ្យខាតបង់ទ្រព្យសម្បត្តិ ពេលវេលា និងកេរ្តិ៍ឈ្មោះភាគីទាំងសងខាង ដែលពុំមានចំណេញអ្វីឡើយ ហេីយមានតែធ្វើឱ្យបែកបាក់សាមគ្គី ទំនាក់ទំ​នង​ ញាតិ​មិត្ត​នឹងគ្នា។ ក្នុងឃ្លាមួយនៃច្បាប់ល្បើកថ្មីខាងលេីនេះ ក៏បានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីគុណវិបត្តិ​ ដែលកើតចេញអំពីការឈ្លោះទាស់ទែងគ្នាបង្កើតបានជាវិវាទវែងឆ្ងាយឥតដាច់ស្រេច។

អ.ដ.ក. គឺជាស្ថាប័នដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួលផ្សះផ្សាក្រៅប្រព័ន្ធតុលាការ ប្រកបដោយភាពឆាប់រហ័ស មិនគិតកម្រៃ និងចំណេញពេលវេលា។

ទន្ទឹមនេះ បេសកកម្មរបស់ អ.ដ.ក. មានគោលដៅសំខាន់ជួយកាត់បន្ថយនូវវិវាទ, លេីកកម្ពស់វប្បធម៌សន្តិភាពនិយម និងការយោគយល់គ្នា ដើម្បីបង្កបរិយាកាសសន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ព្រមទាំងនាំមកនូវភាពសុខដុមរមនានៅក្នុងសង្គមជាតិ។

ព័ត៌មាន ថ្មីៗ

...

កិច្ចប្រជុំលើកទី ១២ របស់ អ.ដ.ក. អ.ដ.ក. នឹងសិក្សាអំពីការរៀបចំសេចក្តីព្រាងច្បាប់សន្ធានកម្ម និងពិចារណាស្នើបង្កើតឱ្យមានវិជ្ជាជីវៈថ្មីនៅកម្ពុជា ហៅថា "សន្ធានការី"

...

អ.ដ.ក. នឹងសិក្សាបង្កើតឱ្យមានការិយាល័យតំណាងរបស់ អ.ដ.ក. ចំនួន ១ ការិយាល័យបន្ថែមទៀត ស្របតាមគោលនយោបាយ បង្ខិតសេវាដោះស្រាយវិវាទ ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន នៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល

...

កិច្ចប្រជុំលើកទី ១២ របស់ អ.ដ.ក. សម្រេចនឹងធ្វើការជ្រើសរើសមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទស្ម័គ្រចិត្តនៃ អ.ដ.ក. មួយជំនាន់បន្ថែមទៀត​ ពិសេស​លេីជំនាញដោះស្រាយវិវាទពាណិជ្ជកម្ម

...

ក្រសួងយុត្តិធម៌ និងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានរៀបចំពិធីសច្ចាប្រណិធាន សម្រាប់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ជំនាន់ទី៣

...

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំលើកទី១២ នៃ​ អ.ដ.ក.

...

លោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក. បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី នីតិវិធី និងវិធីសាស្រ្តដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដល់មន្ត្រីនៃរដ្ឋបាលក្រុងអរិយក្សត្រ ស្រុកល្វាឯម ស្រុកកៀនស្វាយ និងស្រុកខ្សាច់កណ្ដាល ក្នុងខេត្តកណ្ដាល។