អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ អ.ដ.ក. បានធ្វើការចុះផ្សព្វផ្សាយអំពីបេសកកម្មរបស់ខ្លួន ដល់អាជ្ញាធរមូលដ្ឋានថ្នាក់ភូមិ-ឃុំ ក្នុងមូលដ្ឋានស្រុកមោងឫស្សី ខេត្តបាត់ដំបង

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ អ.ដ.ក. បានធ្វើការចុះផ្សព្វផ្សាយអំពីបេសកកម្មរបស់ខ្លួន ដល់អាជ្ញាធរមូលដ្ឋានថ្នាក់ភូមិ-ឃុំ ក្នុងមូលដ្ឋានស្រុកមោងឫស្សី ខេត្តបាត់ដំបង

-----------------------

ស្រុកមោងឫស្សី÷ នាថ្ងៃទី២៦-២៧-២៨ ខែមីនា ឆ្នាំ២០២៥ តាមការចាត់តាំងរបស់ ឯកឧត្តម យ៉ម ផារ៉ូត អគ្គលេខាធិការនៃ អ.ដ.ក., ឯកឧត្តម សុខ បូរ៉ា អគ្គលេខាធិការរងនៃ អ.ដ.ក. និង សហការី បានធ្វើការចុះផ្សព្វផ្សាយអំពីបេសកកម្មរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និង យុទ្ធនាការ “មោងឫស្សីគ្មានវិវាទ” នៅតាមបណ្តារដ្ឋបាលឃុំទាំង៩ ក្នុងស្រុកមោងឫស្សី ដោយមានការចូលរួមពី មេឃុំ, សមាជិកក្រុមប្រឹក្សាឃុំ, មេប៉ុស្តិ៍រដ្ឋបាល, ស្មៀនឃុំ និងមេភូមិ-អនុភូមិ ដែលអ្នកចូលរួមសរុបទាំង ៩ ឃុំ ប្រមាណជិត ២៣០ នាក់។

ក្នុងសកម្មភាពនេះ ក្រុមការងារ បាន (១)-បញ្ជ្រាបការយល់អំពីការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ, (២)-ការប្រឹក្សាយោបល់ដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានលើបញ្ហាការអនុវត្តច្បាប់ និង (៣)-ការទទួលសំណុំរឿងដែលមានភាពស្មុគស្មាញរ៉ាំរ៉ៃមកទទួលធ្វើការដោះស្រាយជូនប្រជាពលរដ្ឋ តាមរយៈ អ.ដ.ក.។

ព័ត៌មាន ថ្មីៗ

...

នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ដោយបដិបត្តិតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់​របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក., ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃ អ.ដ.ក. បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃចំណាត់ការសំណុំរឿងក្នុងក្របខ័ណ្ឌនៃ អ.ដ.ក. ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ និងកំណត់ទិសដៅការងារបន្ត​ ដោយក្នុងនោះ​ អង្គប្រជុំបានពិនិត្យ​ និងពិភាក្សា​លេីចំណុចសំខាន់ៗ​ មួយចំនួន​ :

...

លោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកនៃ អ.ដ.ក. បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី នីតិវិធី និងវិធីសាស្រ្តសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ និងប្រគល់នូវវិញ្ញាបនប័ត្របញ្ជាក់ការសិក្សា ជូនដល់សិក្ខាកាមជាមន្ត្រីនៃរដ្ឋបាលសាលារាជធានី ខណ្ឌដូនពេញ ខណ្ឌកំបូល ខណ្ឌជ្រោយចង្វារ ខណ្ឌដង្កោ ក្នុងរាជធានីភ្នំពេញ

...

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. បានអញ្ជើញជាអធិបតីក្នុងការធ្វើបាឋកថា ស្តីពីបេសកកម្មរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដល់សិស្សមន្ត្រី-កម្មសិក្សាការីនៅសាលាភូមិន្ទរដ្ឋបាល

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី នីតិវិធី និងវិធីសាស្រ្តសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ ជូនដល់មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ

...

នាថ្ងៃអង្គារ ៧កើត ខែបឋមសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ តាមការចាត់តាំងរបស់ ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃ អ.ដ.ក., លោកជំទាវ ឃុត ស៊ាងអៃ អគ្គលេខាធិការរងនៃ អ.ដ.ក. និងលោក យន់ សុវណ្ណារ៉ា ប្រធាននាយកដ្ឋានស្រាវជ្រាវ បច្ចេកទេស និងកិច្ចការច្បាប់នៃ អ.ដ.ក. បានទទួលជួបពិភាក្សាការងារជាមួយអង្គការសកម្មភាពដើម្បីកុមារ (APLE) ។

...

នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន អនុប្រធានប្រចាំការនៃ អ.ដ.ក. និងជាប្រធានគណៈកម្មការចំពោះកិច្ចពិនិត្យ និងវាយតម្លៃលើការបន្តកិច្ចសន្យាការងាររបស់មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទ បានដឹកនាំកិច្ចប្រជុំ ពិនិត្យ និងសម្រេចលើពាក្យស្នើសុំបន្តកិច្ចសន្យាការងាររបស់មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ជំនាន់ទី១។