វិវាទដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)

វិវាទដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)

————————————

ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន​ លោក​ ហុង​ គុណ​ និង​ លោក ណុប គុជ បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់នូវវិវាទដីធ្លីមួយករណី បានដោយជោគជ័យ។

ចំពោះសំណុំរឿងពាក់ព័ន្ធនឹងវិវាទដីធ្លីនេះ គូភាគីធ្លាប់បានស្វែងរកដំណោះស្រាយវិវាទ​ ប៉ុន្តែនៅមិនទាន់បានទទួលជោគជ័យនៅទ្បេីយ។ ក្រោយមក ករណីវិវាទខាងលើ ត្រូវបានភាគីម្ខាងដាក់ពាក្យមក អ.ដ.ក. នៅអំឡុងខែធ្នូ​ ឆ្នាំ២០២៤​ ដើម្បីស្នើសុំសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយសន្តិវិធី។

គូភាគី​ តាមរយៈ​មេធាវីជាតំណាងរបស់ខ្លួន​ បានចូលរួមក្នុងដំណើរការសម្រុះសម្រួលដោះស្រាយវិវាទ​ ក្រោមការដឹកនាំរបស់​មន្ត្រី​សម្រុះសម្រួល​ដោះស្រាយ​វិវាទនៃ​ អ.ដ.ក.​ តាំងពីពេលចាប់ផ្តេីមនីតិវិធី រហូតឈានដល់ការឯកភាពគ្នាបញ្ចប់វិវាទ​ ហេីយបានចុះហត្ថលេខាលេីកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ​​។

ព័ត៌មាន ថ្មីៗ

...

កិច្ចប្រជុំលើកទី ១២ របស់ អ.ដ.ក. អ.ដ.ក. នឹងសិក្សាអំពីការរៀបចំសេចក្តីព្រាងច្បាប់សន្ធានកម្ម និងពិចារណាស្នើបង្កើតឱ្យមានវិជ្ជាជីវៈថ្មីនៅកម្ពុជា ហៅថា "សន្ធានការី"

...

អ.ដ.ក. នឹងសិក្សាបង្កើតឱ្យមានការិយាល័យតំណាងរបស់ អ.ដ.ក. ចំនួន ១ ការិយាល័យបន្ថែមទៀត ស្របតាមគោលនយោបាយ បង្ខិតសេវាដោះស្រាយវិវាទ ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន នៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល

...

កិច្ចប្រជុំលើកទី ១២ របស់ អ.ដ.ក. សម្រេចនឹងធ្វើការជ្រើសរើសមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទស្ម័គ្រចិត្តនៃ អ.ដ.ក. មួយជំនាន់បន្ថែមទៀត​ ពិសេស​លេីជំនាញដោះស្រាយវិវាទពាណិជ្ជកម្ម

...

ក្រសួងយុត្តិធម៌ និងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានរៀបចំពិធីសច្ចាប្រណិធាន សម្រាប់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ជំនាន់ទី៣

...

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំលើកទី១២ នៃ​ អ.ដ.ក.

...

លោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក. បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី នីតិវិធី និងវិធីសាស្រ្តដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដល់មន្ត្រីនៃរដ្ឋបាលក្រុងអរិយក្សត្រ ស្រុកល្វាឯម ស្រុកកៀនស្វាយ និងស្រុកខ្សាច់កណ្ដាល ក្នុងខេត្តកណ្ដាល។