នៅថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក., ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. បានអញ្ជើញជាអធិបតី ក្នុងកិច្ចពិភាក្សាស្តីពី “យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការក្នុងវិស័យមូលបត្រ” ដែលជាផ្នែកមួយនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាស្តីពី “កិច្ចសហប្រតិ​បត្តិការក្នុងការ​សម្រុះ​សម្រួ​​ល​ផ្សះផ្សាវិវាទ”

នៅថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក., ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. បានអញ្ជើញជាអធិបតី ក្នុងកិច្ចពិភាក្សាស្តីពី “យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការក្នុងវិស័យមូលបត្រ” ដែលជាផ្នែកមួយនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាស្តីពី “កិច្ចសហប្រតិ​បត្តិការក្នុងការ​សម្រុះ​សម្រួ​​ល​ផ្សះផ្សាវិវាទ” ដែលធ្វើឡើងដោយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និង និយ័តករមូលបត្រកម្ពុជា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅនេះ។

នៅក្នុងកិច្ចពិភាក្សានេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រ ក្រុមហ៊ុ​ន​ធ្វើ​អាជីវកម្មគម្រោងវិនិយោគរួម ក្រុមហ៊ុនធ្វើអាជីវកម្មឧបករណ៍និស្សន្ទ ក្រុមហ៊ុនធ្វើអាជីវកម្មមូលបត្រ និង​ក្រុមហ៊ុន​ផ្តល់សេវាក្នុងវិស័យមូលបត្រ ដែលសុទ្ធសឹងតែជាតួអង្គសំខាន់ៗនៅក្នុងទីផ្សារមូលបត្រកម្ពុជា ដែល​មាន​សិក្ខាកាមចូលរួមសរុបប្រមាណជា ១៩០ រូប។

កិច្ចពិភាក្សានេះ មានគោលបំណងផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពី​យន្តកា​រ​នៃ​ការដោះស្រាយ​វិ​វា​ទ​ក្នុង​វិស័យមូលបត្រ ពិសេសយន្តការដោះស្រាយវិវាទដែលធ្វើឡើងដោយ អ.ដ.ក. ក្នុងក្របខ័ណ្ឌ​នៃកិច្ចសហ​ប្រ​តិបត្តិការរវាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និង និយ័តករមូលបត្រកម្ពុជា។

ព័ត៌មាន ថ្មីៗ

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានរៀបចំឱ្យមាន វេទិកាសាធារណៈស្ដីពី "បេសកកម្មរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ"​ នៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានរៀបចំឱ្យមាន វេទិកាសាធារណៈស្ដីពី "បេសកកម្មរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ"​ នៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ----------------------------------- ខេត្តស្ទឹងត្រែង៖ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ដោយបានទទួលការចាត់តាំងពី ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក., ឯកឧត្តម លាវ ពិសិដ្ឋ អគ្គលេខាធិការរងនៃ អ.ដ.ក. បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈស្ដីពី "បេសកកម្មរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ"​ ដែលបានសហការរៀបចំឡើងដោយអង្គការ អុកហ្វាម កម្ពុជា​។ វេទិកាសាធារណៈដែលបានរៀបចំឡើងនាថ្ងៃនេះ បានប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកបុរីអូរស្វាយសែនជ័យ ខេត្ដស្ទឹងត្រែង និងដោយមានការអញ្ជើញចូលរួមពី លោកស្រី បួរ ខាំតង ប្រធានក្រុមប្រឹក្សាស្រុកបុរីអូរស្វាយសែនជ័យ, លោក​ ឌី ចាន់សភា អភិបាលរងនៃគណៈអភិបាលស្រុកបុរីអូរស្វាយសែនជ័យ,​ លោកស្រី​ ម៉ាន​ អាស៊ីសាស់​ អ្នកសម្របសម្រួលកម្មវិធីនៃអង្គការ​ អុកហ្វាម និងលោក អែម ប៊ុន្នី ប្រធានការិយាល័យតំណាង អ.ដ.ក.ប្រចាំខេត្តស្ទឹងត្រែង ព្រមជាមួយអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ និងក្រុង រួមទាំងប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងមូលដ្ឋាន ដែលមានចំនួនសរុបប្រមាណ ១២០រូប។ វេទិកាសាធារណៈនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង​ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹង​ អំពីបេសកកម្ម​ និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការក្នុងក្របខ័ណ្ឌ​នៃ អ.ដ.ក. ជូនដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នងមូលដ្ឋាន។បន្ថែមពីនេះទៅទៀតក៏មានការចូលចោទជាសំណួរជាច្រើននៅក្នុងអង្គវេទិការសាធារណៈ ពីសំណាក់មន្ត្រី និងប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្សផងដែរ។ នៅក្នុងដំណើរការនៃវេទិកាសាធារណៈនេះ លោក លោកស្រី ដែលជាមន្ត្រីរាជការនៃអង្គភាពនានាក្នុងស្រុកបុរីអូរស្វាយសែនជ័យ និងប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្សដែលបានចូលរួម បានលើកឡើងអំពីចម្ងល់ពាក់ព័ន្ធនឹងការដោះស្រាយវិវាទក្នុងក្របខ័ណ្ឌ អ.ដ.ក. និងបានលើកឡើងពីបញ្ហានៃវិវាទរបស់ខ្លួនយ៉ាងផុលផុស ប្រកបដោយបរិយាកាសស្និទ្ធស្នាលបំផុត។

...

អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. និងអង្គការ UNDP ប្រចាំកម្ពុជា​ បានសហការរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោល ដល់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក.

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និង និយ័តករបរធនបាលកិច្ច (ន.ប.ធ) បា​​​​​នចុះ​​អនុស្សរណៈ​នៃ​ការយោគយល់គ្នា (M​O​U​)​​​​​ ស្តីពីកិច្ចសហប្រតិបត្តិការ​ក្នុងការ​សម្រុះ​សម្រួ​ល​ដោះស្រាយវិវាទក្នុងវិស័យ​បរធន​បាល​កិ​ច្ច​។

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ជំនាញសម្រុះសម្រួលដោះស្រាយវិវាទ វគ្គ២ ជូនដល់និយ័តករសន្តិសុខសង្គម ដែលមានរយៈពេល ៣ ថ្ងៃ។