អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តស្ទឹងត្រែង បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តស្ទឹងត្រែង បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ

-----------------------

ខេត្តស្ទឹងត្រែង ៖ ថ្ងៃចន្ទ ១២ រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តស្ទឹងត្រែង បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋមន្ត្រីស្តីទីក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក., ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និង ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង។

ពិធីនេះ ក៏មានការអញ្ជើញជាគណៈអធិបតីពីសំណាក់ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក., ឯកឧត្តម មាស សុកែវ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក., លោកជំទាវ ចាន់ សុធាវី អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាសមាជិក អ.ដ.ក. , ឯកឧត្តម យ៉ម ផារ៉ូត អគ្គលេខាធិការនៃ អ.ដ.ក., តំណាងសាលាដំបូងខេត្តស្ទឹងត្រែង, ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង, ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត, ឯកឧត្តម-លោកជំទាវ​ អភិបាលរងខេត្ត និងដោយមានការអញ្ជើញចូលរួមពីសំណាក់ មន្ត្រីនៃមន្ទី-អង្គភាពពាក់ព័ន្ធជុំវិញខេត្តស្ទឹងត្រែង ចំនួនប្រមាណ ២៣០ នាក់។

ថ្លែងក្នុងពិធីនេះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការអរគុណ​ ដែល​ អ.ដ.ក.​ បានកំណត់យកខេត្តស្ទឹងត្រែង​ ជាខេត្តដៃគូ​ និងជាខេត្តអាទិភាព​មួយក្នុងការអនុវត្តគម្រោងរបស់​ អ.ដ.ក.។ ឯកឧត្តម​ក៏បានសម្ដែងនូវការគាំទ្រ និងត្រៀមចូលរួមសហការគ្រប់ជ្រុងជ្រោយ​ក្នុងការអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាលរបស់ អ.ដ.ក. ផងដែរ។

ក្នុងឱកាសនេះផងដែរ ឯកឧត្ដមបណ្ឌិត ជិន ម៉ាលីន បានគូសបញ្ជាក់អំពីគោលបំណង នៃការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានាពេលនេះគឺ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ សំដៅរួមគ្នាលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីនេះ ឯកឧត្ដមបណ្ឌិត ក៏បានធ្វើការផ្សព្វផ្សាយអំពីគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល របស់ អ.ដ.ក. ដែលនឹងបង្កើតឲ្យមានការិយាល័យតំណាងអ.ដ.ក. ប្រចាំនៅខេត្តចំនួន ៤ រួមមាន ខេត្តស្ទឹងត្រែង, ខេត្តក្រចេះ, ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។

បន្ទាប់ពីបញ្ចប់កម្មវិធី ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន និងថ្នាក់ដឹកនាំនៃ អ.ដ.ក. ក៏បានអញ្ជើញចុះពិនិត្យទីតាំងត្រៀមបង្កើតការិយាល័យតំណាង អ.ដ.ក. ប្រចាំខេត្តស្ទឹងត្រែង ដែលនឹងបើកដាក់ឱ្យដំណើរការ ក្នុងពេលឆាប់ៗខាងមុខនេះ ។

 

ព័ត៌មាន ថ្មីៗ

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានរៀបចំឱ្យមាន វេទិកាសាធារណៈស្ដីពី "បេសកកម្មរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ"​ នៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានរៀបចំឱ្យមាន វេទិកាសាធារណៈស្ដីពី "បេសកកម្មរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ"​ នៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ----------------------------------- ខេត្តស្ទឹងត្រែង៖ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ដោយបានទទួលការចាត់តាំងពី ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក., ឯកឧត្តម លាវ ពិសិដ្ឋ អគ្គលេខាធិការរងនៃ អ.ដ.ក. បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈស្ដីពី "បេសកកម្មរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ"​ ដែលបានសហការរៀបចំឡើងដោយអង្គការ អុកហ្វាម កម្ពុជា​។ វេទិកាសាធារណៈដែលបានរៀបចំឡើងនាថ្ងៃនេះ បានប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកបុរីអូរស្វាយសែនជ័យ ខេត្ដស្ទឹងត្រែង និងដោយមានការអញ្ជើញចូលរួមពី លោកស្រី បួរ ខាំតង ប្រធានក្រុមប្រឹក្សាស្រុកបុរីអូរស្វាយសែនជ័យ, លោក​ ឌី ចាន់សភា អភិបាលរងនៃគណៈអភិបាលស្រុកបុរីអូរស្វាយសែនជ័យ,​ លោកស្រី​ ម៉ាន​ អាស៊ីសាស់​ អ្នកសម្របសម្រួលកម្មវិធីនៃអង្គការ​ អុកហ្វាម និងលោក អែម ប៊ុន្នី ប្រធានការិយាល័យតំណាង អ.ដ.ក.ប្រចាំខេត្តស្ទឹងត្រែង ព្រមជាមួយអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ និងក្រុង រួមទាំងប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងមូលដ្ឋាន ដែលមានចំនួនសរុបប្រមាណ ១២០រូប។ វេទិកាសាធារណៈនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង​ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹង​ អំពីបេសកកម្ម​ និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការក្នុងក្របខ័ណ្ឌ​នៃ អ.ដ.ក. ជូនដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នងមូលដ្ឋាន។បន្ថែមពីនេះទៅទៀតក៏មានការចូលចោទជាសំណួរជាច្រើននៅក្នុងអង្គវេទិការសាធារណៈ ពីសំណាក់មន្ត្រី និងប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្សផងដែរ។ នៅក្នុងដំណើរការនៃវេទិកាសាធារណៈនេះ លោក លោកស្រី ដែលជាមន្ត្រីរាជការនៃអង្គភាពនានាក្នុងស្រុកបុរីអូរស្វាយសែនជ័យ និងប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្សដែលបានចូលរួម បានលើកឡើងអំពីចម្ងល់ពាក់ព័ន្ធនឹងការដោះស្រាយវិវាទក្នុងក្របខ័ណ្ឌ អ.ដ.ក. និងបានលើកឡើងពីបញ្ហានៃវិវាទរបស់ខ្លួនយ៉ាងផុលផុស ប្រកបដោយបរិយាកាសស្និទ្ធស្នាលបំផុត។

...

អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. និងអង្គការ UNDP ប្រចាំកម្ពុជា​ បានសហការរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោល ដល់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក.

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និង និយ័តករបរធនបាលកិច្ច (ន.ប.ធ) បា​​​​​នចុះ​​អនុស្សរណៈ​នៃ​ការយោគយល់គ្នា (M​O​U​)​​​​​ ស្តីពីកិច្ចសហប្រតិបត្តិការ​ក្នុងការ​សម្រុះ​សម្រួ​ល​ដោះស្រាយវិវាទក្នុងវិស័យ​បរធន​បាល​កិ​ច្ច​។

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ជំនាញសម្រុះសម្រួលដោះស្រាយវិវាទ វគ្គ២ ជូនដល់និយ័តករសន្តិសុខសង្គម ដែលមានរយៈពេល ៣ ថ្ងៃ។