ខេត្តព្រៃវែង៖ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមានលោក ឡា សាំងថង និងលោក សៅ ព្រឿន បានចុះធ្វើការសិក្សាដោះស្រាយវិវាទជូនប្រជាពលរដ្ឋដល់មូលដ្ឋាន លើសំណុំរឿងដែលពាក់ព័ន្ធនឹងវិវាទដីធ្លី ដែលបានធ្វើឡើងនៅរដ្ឋបាលឃុំស្ពឺ(ក) ស្រុកបាភ្នំ ខេត្តព្រៃវែង។