អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនូវវិវាទដីធ្លីដ៏រ៉ាំរ៉ៃ ដែលអូសបន្លាយអស់រយៈពេលប្រមាណ ២១ ឆ្នាំ ជូនប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនូវវិវាទដីធ្លីដ៏រ៉ាំរ៉ៃ ដែលអូសបន្លាយអស់រយៈពេលប្រមាណ ២១ ឆ្នាំ ជូនប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

===================

ខេត្តបន្ទាយមានជ័យ÷ ថ្ងៃទី២០-២១ ខែមិថុនា​ ឆ្នាំ២០២៥ មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន​ លោក​ ហុង គុណ និងលោក ណុប គុជ បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនូវវិវាទពាក់ព័ន្ធនឹងដីធ្លី​ដ៏រ៉ាំរ៉ៃ ចំនួន ៦ ករណី ដែលវិវាទដីធ្លីខាងលើនេះ បានកើតឡើងតាំងពីឆ្នាំ២០០៤ មកម្លេះ និងមានទីតាំងស្ថិតនៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ករណីវិវាទនេះ ត្រូវបានដាក់ពាក្យមក អ.ដ.ក. នៅអំឡុងខែមីនា ឆ្នាំ២០២៥ ដើម្បីស្នើសុំសម្រុះសម្រួលដោះស្រាយបញ្ចប់វិវាទដោយសន្តិវិធី។

អ.ដ.ក. បានពិនិត្យ សិក្សា ស្រាវជ្រាវដោយយកចិត្តទុកដាក់ និងសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការចុះទៅដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី និងដោយឆាប់រហ័ស។

គូភាគីបានសម្ដែងនូវការសាទរដែលវិវាទដ៏រ៉ាំរ៉ៃ អូសបន្លាយអស់រយៈពេលជិត ២១ ឆ្នាំនេះ ត្រូវបានបញ្ចប់ដោយសន្តិវិធីជាមួយគ្នា។ ហើយគូភាគី បានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលតាមច្បាប់ កំណត់ហេតុនេះមានតម្លៃអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ។

ព័ត៌មាន ថ្មីៗ

...

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

...

ខេត្តព្រៃវែង៖ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមានលោក ឡា សាំងថង​ និងលោក សៅ ព្រឿន បានចុះធ្វើការសិក្សាដោះស្រាយវិវាទជូនប្រជាពលរដ្ឋដល់មូលដ្ឋាន លើសំណុំរឿងដែលពាក់ព័ន្ធនឹងវិវាទដីធ្លី ដែលបានធ្វើឡើងនៅរដ្ឋបាលឃុំស្ពឺ(ក) ស្រុកបាភ្នំ ខេត្តព្រៃវែង។

...

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាទិញលក់ចលនវត្ថុ (រថយន្ត) មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)

...

វិវាទពាក់ព័ន្ធនឹងបណ្ដឹងទាមទារសំណងរដ្ឋប្បវេណីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)

...

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)

...

មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះដោះស្រាយបញ្ចប់វិវាទដោយជោគជ័យនូវវិវាទពាក់ព័ន្ធនឹងដីធ្លី ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន