ខេត្តស្ទឹងត្រែង ៖ ថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមានលោក សុក ហៃ និងលោក ង៉ាក់ ប៊ុនធី រួមនឹងលោក ឡុច ចន្ថា ជាមន្រ្ដីនៃអគ្គលេខាធិការដ្ឋាន អ.ដ.ក. បានចុះធ្វើការសិក្សាដោះស្រាយវិវាទជូនប្រជាពលរដ្ឋដល់មូលដ្ឋាន លើសំណុំរឿងចំនួន ៤ ដែលពាក់ព័ន្ធនឹងវិវាទដីធ្លី ដែលស្ថិតនៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

សូមគូសបញ្ជាក់ថា ផ្អែកតាមបទប្បញ្ញត្តិរបស់ អ.ដ.ក. មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ឬក្រុមការងារសម្រុះសម្រួលដោះស្រាយវិវាទមានសិទ្ធិស្នើសុំកិច្ចសហការពីស្ថាប័ន ឬអាជ្ញាធរពាក់ព័ន្ធ ដើម្បីដោះស្រាយសំណុំរឿងវិវាទនៅក្នុងក្របខ័ណ្ឌ អ.ដ.ក.។