ឯកឧត្តម យ៉ម​ ផារ៉ូត​ ប្រតិភូរាជរដ្ឋាភិបាល​ និងជាអគ្គលេខាធិការ​ នៃអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានអញ្ជើញចូលរួមក្នុងកម្មវិធីចែករំលែកចំណេះដឹងស្តីពី

ឯកឧត្តម យ៉ម​ ផារ៉ូត​ ប្រតិភូរាជរដ្ឋាភិបាល​ និងជាអគ្គលេខាធិការ​ នៃអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានអញ្ជើញចូលរួមក្នុងកម្មវិធីចែករំលែកចំណេះដឹងស្តីពី "យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា"

-------------------------------------

នៅថ្ងៃពុធ​ ទី៦​ ខែសីហា​ ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. និងតបតាមការអញ្ជេីញរបស់ធនាគារជាតិនៃកម្ពុជា,​ ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល​ និងជាអគ្គលេខាធិការ នៃ អ.ដ.ក.​ បានដឹកនាំសហការីចូលរួមធ្វេីបទឧទ្ទេសនាម​ចែករំលែកចំណេះដឹងលេីប្រធានបទ​ស្តីពី​ "យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា​"​ ដែលរៀបចំដោយធនាគារជាតិនៃកម្ពុជា​ ។

កម្មវិធី​នេះ មានវត្តមានចូលរួមពីសំណាក់ឯកឧត្តម​ ទ្បាយ​ សុខហេង​ អគ្គនាយកបទប្បញ្ញត្តិ​ និងបរិយាបន្នហិរញ្ញវត្ថុ​ និងជាឧបការីទេសាភិបាលធនាគារជាតិនៃកម្ពុជា​ ព្រមទាំងតំណាងស្ថាប័នធនាគារ​ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ ចំនួន​ប្រមាណ​ជា​ ៣០០​ នាក់។

ព័ត៌មាន ថ្មីៗ

...

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

...

ខេត្តព្រៃវែង៖ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមានលោក ឡា សាំងថង​ និងលោក សៅ ព្រឿន បានចុះធ្វើការសិក្សាដោះស្រាយវិវាទជូនប្រជាពលរដ្ឋដល់មូលដ្ឋាន លើសំណុំរឿងដែលពាក់ព័ន្ធនឹងវិវាទដីធ្លី ដែលបានធ្វើឡើងនៅរដ្ឋបាលឃុំស្ពឺ(ក) ស្រុកបាភ្នំ ខេត្តព្រៃវែង។

...

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាទិញលក់ចលនវត្ថុ (រថយន្ត) មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)

...

វិវាទពាក់ព័ន្ធនឹងបណ្ដឹងទាមទារសំណងរដ្ឋប្បវេណីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)

...

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)

...

មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះដោះស្រាយបញ្ចប់វិវាទដោយជោគជ័យនូវវិវាទពាក់ព័ន្ធនឹងដីធ្លី ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន