លោកជំទាវ​ ឃុត​ ស៊ាងអៃ​ អគ្គលេខាធិការ​រងនៃអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានអញ្ជើញចូលរួមក្នុងកម្មវិធីចែករំលែកចំណេះដឹង​ លេីកទី៣​ ស្តីពី "យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា"

លោកជំទាវ​ ឃុត​ ស៊ាងអៃ​ អគ្គលេខាធិការ​រងនៃអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានអញ្ជើញចូលរួមក្នុងកម្មវិធីចែករំលែកចំណេះដឹង​ លេីកទី៣​ ស្តីពី "យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា"

-------------------------------------

នៅថ្ងៃព្រហស្បតិ៍​ ទី៧​ ខែសីហា​ ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. និងតបតាមការអញ្ជេីញរបស់ធនាគារជាតិនៃកម្ពុជា,​ លោកជំទាវ​ ឃុត​ ស៊ាងអៃ​ អគ្គលេខាធិការ​រង​ និងជាតំណាង​របស់​ ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជជរដ្ឋាភិបាល​ និងជាអគ្គលេខាធិការ នៃ អ.ដ.ក.​ បានដឹកនាំសហការីចូលរួមធ្វេីបទឧទ្ទេសនាម​ ក្នុងកម្មវិធីចែករំលែកចំណេះដឹង​ លេីកទី៣​ ស្តីពី​ "យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា​"​ ដែលរៀបចំដោយធនាគារជាតិនៃកម្ពុជា​ ។

កម្មវិធី​នេះ មានវត្តមានចូលរួមពីតំណាងអគ្គនាយកដ្ឋានបទប្បញ្ញត្តិ​ និងបរិយាបន្នហិរញ្ញវត្ថុ​ នៃធនាគារជាតិនៃកម្ពុជា​ ព្រមទាំងតំណាងស្ថាប័នធនាគារ​ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ ចំនួន​ប្រមាណ​ជា​ ៣០០​ នាក់។

ព័ត៌មាន ថ្មីៗ

...

កិច្ចប្រជុំលើកទី ១២ របស់ អ.ដ.ក. អ.ដ.ក. នឹងសិក្សាអំពីការរៀបចំសេចក្តីព្រាងច្បាប់សន្ធានកម្ម និងពិចារណាស្នើបង្កើតឱ្យមានវិជ្ជាជីវៈថ្មីនៅកម្ពុជា ហៅថា "សន្ធានការី"

...

អ.ដ.ក. នឹងសិក្សាបង្កើតឱ្យមានការិយាល័យតំណាងរបស់ អ.ដ.ក. ចំនួន ១ ការិយាល័យបន្ថែមទៀត ស្របតាមគោលនយោបាយ បង្ខិតសេវាដោះស្រាយវិវាទ ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន នៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល

...

កិច្ចប្រជុំលើកទី ១២ របស់ អ.ដ.ក. សម្រេចនឹងធ្វើការជ្រើសរើសមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទស្ម័គ្រចិត្តនៃ អ.ដ.ក. មួយជំនាន់បន្ថែមទៀត​ ពិសេស​លេីជំនាញដោះស្រាយវិវាទពាណិជ្ជកម្ម

...

ក្រសួងយុត្តិធម៌ និងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានរៀបចំពិធីសច្ចាប្រណិធាន សម្រាប់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ជំនាន់ទី៣

...

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំលើកទី១២ នៃ​ អ.ដ.ក.

...

លោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក. បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី នីតិវិធី និងវិធីសាស្រ្តដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដល់មន្ត្រីនៃរដ្ឋបាលក្រុងអរិយក្សត្រ ស្រុកល្វាឯម ស្រុកកៀនស្វាយ និងស្រុកខ្សាច់កណ្ដាល ក្នុងខេត្តកណ្ដាល។