ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ហៅកាត់ថា អ.ដ.ក. បានអញ្ជើញចូលរួមផ្តល់បទសម្ភាសន៍ អំពីសមិទ្ធផលរយ:ពេលមួយឆ្នាំរបស់ អ.ដ.ក. នៅស្ថានីយ៍ទូរទស្សន៍ BTV។

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ហៅកាត់ថា អ.ដ.ក. បានអញ្ជើញចូលរួមផ្តល់បទសម្ភាសន៍ អំពីសមិទ្ធផលរយ:ពេលមួយឆ្នាំរបស់ អ.ដ.ក. នៅស្ថានីយ៍ទូរទស្សន៍ BTV។

====================

នាព្រឹកថ្ងៃសុក្រ ៨កេីត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅស្ថានីយ៍ទូរទស្សន៍ BTV ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. តាមការចាត់តាំងរបស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. បានអញ្ជើញចូលរួមផ្តល់បទសម្ភាសន៍ អំពីសមិទ្ធផលរយ:ពេលមួយឆ្នាំរបស់ អ.ដ.ក. ដែលបានបង្កេីតឡេីងកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយផ្តោតលេី ៖

១-គោលបំណងនៃការបង្កើត ការរៀបចំ និងកិច្ចដំណេីរការស្ថាប័ន

២-ការជ្រើសរើស និងការបណ្តុះបណ្តាលមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ

៣-កិច្ចដំណេីរការនៃការសម្រុះសម្រួលដោះស្រាយវិវាទក្នុងក្របខ័ណ្ឌ អ.ដ.ក.

៤-កិច្ចសហការជាមួយដៃគូជាតិ និងអន្តរជាតិ

៥-ការអនុវត្តគម្រោងទាំង២ របស់ អ.ដ.ក. គឺគម្រោងឆ្ពោះទៅមូលដ្ឋាន និងគម្រោងដោះស្រាយវិវាទជូនប្រជាពលរដ្ឋរស់នៅតំបន់ជនជាតិដេីមភាគតិច និងតំបន់ដាច់ស្រយាល។

ព័ត៌មាន ថ្មីៗ

...

វិវាទពាក់ព័ន្ធនឹងការបែងចែកទ្រព្យ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)

...

នៅថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥ តាមការណែនាំរបស់ ឯកឧត្តម យ៉ម ផារ៉ូត អគ្គលេខាធិការនៃ អ.ដ.ក., ឯកឧត្តម សុខ បូរ៉ា អគ្គលេខាធិការរងនៃ អ.ដ.ក. បានអញ្ជើញជួបប្រជុំធ្វើការណែនាំអំពីរបៀបរបបការងារនៃការមកបំពេញកម្មសិក្សានៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដល់សិស្សមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ជំនាន់ទី២ ដែលកំពុងទទួលការបណ្តុះបណ្តាលលេីជំនាញដោះស្រាយវិវាទ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និងរដ្ឋបាលខេត្តកណ្តាល បានសហការគ្នាដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការ ជូនប្រជាពលរដ្ឋរស់នៅស្រុកកៀនស្វាយ ខេត្តកណ្តាល

...

វិវាទពាក់ព័ន្ធនឹងការលក់ទិញអចលនទ្រព្យ (ដី) ចំនួន ២ ករណី ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ក្នុងពេលតែមួយ

...

មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះដោះស្រាយបញ្ចប់វិវាទដោយជោគជ័យនូវវិវាទពាក់ព័ន្ធនឹងមរតក ជូនប្រជាពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប

...

ឯកឧត្តម ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក. បានដឹកនាំក្រុមការងារ អ.ដ.ក. ចុះដោះស្រាយបញ្ចប់វិវាទដោយជោគជ័យលើវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ ចំនួន ៣ ករណី ជូនប្រជាពលរដ្ឋរស់នៅខេត្តរតនគិរី