ឯកឧត្តម មាស សុកែវ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំសហការីនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. ជួបប្រជុំពិភាក្សាការងារជាមួយសហភាពសហព័ន្ធសហជីពជាតិកម្ពុជា (CCTU)។

ឯកឧត្តម មាស សុកែវ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំសហការីនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. ជួបប្រជុំពិភាក្សាការងារជាមួយសហភាពសហព័ន្ធសហជីពជាតិកម្ពុជា (CCTU)។

-------------------------------------

នៅថ្ងៃចន្ទ ៤ រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. ឯកឧត្តម មាស សុកែវ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក. បានដឹកនាំសហការីនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. ជួបប្រជុំពិភាក្សាការងារជាមួយសហភាពសហព័ន្ធសហជីពជាតិកម្ពុជា (CCTU) ដឹកនាំដោយលោក ឈិន សូនី ប្រធានប្រតិបត្តិរបស់ CCTU នៅទីស្នាក់ការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

នៅក្នុងកិច្ចប្រជុំនេះ តំណាងសហភាពសហព័ន្ធសហជីពជាតិកម្ពុជា (CCTU) បាន​ធ្វើ​ការ​វាយតម្លៃ​ខ្ពស់​ចំពោះ​យន្តការនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការក្នុងក្របខណ្ឌនៃ អ.ដ.ក. និងបានស្នើសុំឱ្យមាន​កិច្ចសហប្រតិបត្តិការជាមួយគ្នាពាក់ព័ន្ធនឹងការដោះស្រាយវិវាទការងារនៅកម្ពុជា។ ឯកឧត្តម អនុរដ្ឋលេខា​ធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក. បានជម្រាបជូន​តំណាង​សហភាព​សហព័ន្ធ​សហជីពជាតិកម្ពុជា (CCTU) ពាក់ព័ន្ធនឹងកិច្ចដំណើរការនៃការដោះស្រាយវិវាទរបស់ អ.ដ.ក. និងបានស្វាគមន៍​ចំពោះសំណើខាងលេីរបស់តំណាងសហភាពសហព័ន្ធសហជីពជាតិកម្ពុជា (CCTU) ។

ព័ត៌មាន ថ្មីៗ

...

កិច្ចប្រជុំលើកទី ១២ របស់ អ.ដ.ក. អ.ដ.ក. នឹងសិក្សាអំពីការរៀបចំសេចក្តីព្រាងច្បាប់សន្ធានកម្ម និងពិចារណាស្នើបង្កើតឱ្យមានវិជ្ជាជីវៈថ្មីនៅកម្ពុជា ហៅថា "សន្ធានការី"

...

អ.ដ.ក. នឹងសិក្សាបង្កើតឱ្យមានការិយាល័យតំណាងរបស់ អ.ដ.ក. ចំនួន ១ ការិយាល័យបន្ថែមទៀត ស្របតាមគោលនយោបាយ បង្ខិតសេវាដោះស្រាយវិវាទ ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន នៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល

...

កិច្ចប្រជុំលើកទី ១២ របស់ អ.ដ.ក. សម្រេចនឹងធ្វើការជ្រើសរើសមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទស្ម័គ្រចិត្តនៃ អ.ដ.ក. មួយជំនាន់បន្ថែមទៀត​ ពិសេស​លេីជំនាញដោះស្រាយវិវាទពាណិជ្ជកម្ម

...

ក្រសួងយុត្តិធម៌ និងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានរៀបចំពិធីសច្ចាប្រណិធាន សម្រាប់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ជំនាន់ទី៣

...

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំលើកទី១២ នៃ​ អ.ដ.ក.

...

លោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក. បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី នីតិវិធី និងវិធីសាស្រ្តដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដល់មន្ត្រីនៃរដ្ឋបាលក្រុងអរិយក្សត្រ ស្រុកល្វាឯម ស្រុកកៀនស្វាយ និងស្រុកខ្សាច់កណ្ដាល ក្នុងខេត្តកណ្ដាល។